ស្ដាប់អ្នកដឹកទំនិញពីថៃមកកម្ពុជាចូលតាមច្រកអន្ដរជាតិដូងនិយាយរឿងមន្ដ្រីគយប្រព្រឹត្ដអំពើពុករលួយ

ចែករំលែក៖

ខេត្ដបាត់ដំបង ៖ ប្រជាពលរដ្ឋរកស៊ី ដឹកផ្លែឈើពីប្រទេសថៃមកកម្ពុជា តាម ច្រកអន្ដរជាតិដូង ស្រុកកំរៀង ខេត្ដ បាត់ដំបងចោទប្រកាន់មន្ដ្រីគយប៉ុស្ដិ៍អូរដាថា យកប្រាក់ពីពលរដ្ឋដឹកទំនិញដោយ ពុំមានចេញវិក្កយបត្របង់ពន្ធត្រឹមត្រូវ ។ ប្រធានការិយាល័យច្រកដូងបដិសេធ ចំពោះការចោទប្រកាន់នេះ ។
អ្នករកស៊ីដឹកទំនិញសម្ដែងការមិនពេញចិត្ដនឹងទង្វើរបស់មន្ដ្រីគយប៉ុស្ដិ៍អូរដា ដែលគាបសង្កត់យកប្រាក់ពីពួកគាត់ ។ អ្នករកស៊ីដឹកផ្លែឈើនៅឃុំអូរដា ស្រុក កំរៀង គឺអ្នកស្រី ឡុច វុទ្ធឱ្យដឹងថា មន្ដ្រី គយប្រចាំការប៉ុស្ដិ៍ត្រួតពិនិត្យនៅភូមិ អូរដា ចំណុះឱ្យច្រកអន្ដរជាតិដូង កាលពី រសៀលថ្ងៃទី២៤ ខែមីនាកន្លងទៅ បានបង្ខំ ឱ្យអ្នកស្រីបង់ពន្ធថ្លៃដឹកផ្លែឈើប្រមាណ ២តោនយកប្រាក់១៨ម៉ឺនរៀល ដោយពុំ មានចេញវិក្កយបត្រនោះទេ ។
អ្នកស្រីអះអាងថា កន្លងមកអ្នករកស៊ី ដឹកទំនិញជាច្រើនតែងត្អូញត្អែរជួបការលំបាកដោយមន្ដ្រីគយយកប្រាក់ច្រើន ហើយគ្មានវិក្កយបត្រនេះដូចគ្នាតែពុំដឹងធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហា នេះបាន ។
ឆ្លើយតបនឹងបញ្ហានេះប្រធានការិយា ល័យគយច្រកអន្ដរជាតិដូង លោក ឆាយ បូ មានប្រសាសន៍ថា កន្លងមកមន្ដ្រីគយ តែងលះបង់កម្លាំងកាយកម្លាំងចិត្ដបំពេញការងារដើម្បីបម្រើផលប្រយោជន៍របស់សង្គមជាតិជានិច្ច ។ លោកអះអាងថា មន្ដ្រីគយពុំបានយកប្រាក់ពីអ្នកដឹក ទំនិញណាម្នាក់ដែលពុំមានវិក្កយបត្រ ឱ្យដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋនោះឡើយ ។ ទោះបីជាយ៉ាងនេះក្ដីឈ្មួញ ដទៃទៀតអះអាងថា មន្ដ្រីទាំងឡាយណា ដែលយកប្រាក់បង់ពន្ធពីប្រជាពលរដ្ឋ ដោយពុំមានចេញវិក្កយបត្រត្រូវចាត់ ទុកថាជាការប្រព្រឹត្ដអំពើពុករលួយដែលអង្គភាពប្រឆាំងអំពើពុករលួយត្រូវតែ ធ្វើការស៊ើបអង្កេតនិងចាត់វិធានការផ្លូវច្បាប់ទៅលើមន្ដ្រីខិលខូចទាំងនោះជា បន្ទាន់ ។ បញ្ហានេះបើមិនចាត់វិធានការ ទេនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍប្រទេសជាតិ ។
ប្រធានការិយាល័យគយច្រកអន្ដរ ជាតិដូងឱ្យដឹងថា ពន្ធទំនិញនាំចូលពី ប្រទេសថៃមកកម្ពុជាតាមច្រកនេះកើន ឡើងជាង១០០ភាគរយបើធៀបនឹងឆ្នាំ កន្លងទៅ គឺនៅខែកុម្ភៈ ឆ្នាំ២០១៦ ចំណូល ពន្ធគិតជាប្រាក់ជាង៤ពាន់លានរៀល ឬ ស្មើនឹងប្រមាណ១លានដុល្លារសហរដ្ឋ អាមេរិក និងខែមីនាជាង៦ពាន់លាន រៀល ឬប្រមាណ ១លាន ៥សែនដុល្លារ ។ រីឯទំនិញនាំចូលសំខាន់តាមច្រកនេះ គឺ គ្រឿងសំណង់ ៕

image

ហេង នរិន្ទ្រ

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print