រថយន្តឡិចសុីសបុកម៉ូតូសណ្ដោងរុឺម៉កពីក្រោយនៅផ្លូវ៦០ម៉ែត្រ​ពេញទំហឹង​ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តឡិចសុីសយ៉ាងលឿនទៅបុកម៉ូតូសណ្តោងរឺុម៉កពីក្រោយពេញទំហឹងបណ្ដាលឱ្យបុរសវ័យចំណាស់ម្នាក់រងរបួសធ្ងន់​ហេីយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបន្ទាន់ភ្លាមៗ​កាលពីវេលាម៉ោង៦​និង៣០នាទីព្រឹក​ថ្ងៃទី២៨​ ខែកញ្ញា​ ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ក្នុងសង្កាត់ជើងឯក​ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។
​ ជនរងគ្រោះដែលរបួសធ្ងន់មានឈ្មោះ ប្រាក់ គឹមស្រេង ភេទប្រុស អាយុ៤២ឆ្នាំស្នាក់នៅម្ដុំសង្កាត់ព្រែកហូ​រ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ ។
​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញម៉ូតូសណ្ដោងរ៉ឺម៉កដឹកទឹកកកមួយគ្រឿងបើកបរដោយបុរសវ័យចំណាស់ម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ក្នុងទិសដៅពីជើងទៅត្បូង​ ខណ:មកដល់ចំណុចកើតហេតុក៏មានរថយន្ត​ LEXUS មួយគ្រឿង​ ពណ៌ប្រផេះ​ ពាក់ស្លាកលេខ​ តាកែវ2C-2015​ បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូសណ្ដោងរុឺម៉កដឹកទឹកកកពីក្រោយពេញទំហឹង​បណ្ដាលឲ្យបុរសអ្នកបើករុឺម៉ករងរបួសធ្ងន់ ហេីយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ។ ចំណែករថយន្តបង្កបានព្យាយាមបើករត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋដេញចាប់បានទាំងរថយន្តនិងអ្នកបើកបរប្រគល់ឲ្យសមត្ថកិច្ចនាំយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល​ជេីងឯក​ ។
​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុនិងសហការជាមួយសមត្ថកិច្ចចរាចរណ៍ខណ្ឌដង្កោ​ ធ្វើការវាស់វែងយករថយន្តនិងម៉ូតូសណ្ដោងរុឺម៉កទៅរក្សាទុកនៅផ្នែកចរាចរណ៍ផ្លូវគោក​នៃអធិការដ្ឋានខណ្ឌដង្កោ​ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print