សង្ស័យមានគំនុំតាមវាយអ្នកសារព័ត៌មាន​ម្នាក់របួសក្បាលតែសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់

ចែករំលែក៖

ខេត្តបាត់ដំបង ៖មានករណី​ហិង្សាដោ​យ​ចចេតនាមួយកើតឡើងដោយជនសង្ស័យមួយក្រុម​ មានម៉ូតូជាមធ្យោបាយ និងដុំឈេីជាអង្កត់អុសផង​ បានធ្វេីសកម្មភា​ពវាយ និងគប់ទៅលេីឈ្មោះ ផ្លោ​យ​ ប៊ុនសឺយ ហៅវីរៈ ភេទប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅផ្ទះជួលស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតា​ឯក ក្រុងបាត់​ដំបង ខេត្តបាត់ដំបង ជាភ្នាក់ងារ​សារ​ព័ត៌មាន ​SBT Post News ប្រចាំខេត្តបាត់​ដំ​បង​ ក្នុងខណ:ដែលជនរងគ្រោះកំពុងជិះម៉ូតូចេញពីកន្លែងស្នាក់នៅ​ ក្នុងមូលដ្ឋានខាងលេី(របួសត្រង់ក្បាល)។
ហេតុការណ៍នេះកើតឡើងនៅ វេលាម៉ោង​១៥និង៣០នាទីថ្ងៃទី​២៨ខែ​កញ្ញា​ ឆ្នាំ​២០២១ នៅចំណុចក្រមទី០៣ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯកក្រុង-ខេត្តបាត់ដំបង។
សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងបានឲ្យដឹងថា
ក្នុងពេលកំពុងធ្វេីសកម្មភាពនេះ ត្រូវបានជនរងគ្រោះតស៊ូរងដោយដំបងហើយឈានដល់ចាប់បានជនដៃដល់ម្នាក់​ក្នុងចំណោមបក្ខពួកផ្សេងទៀត​ ដែល​បានព្យាយាមគេចខ្លួនមុន​ពេលដែលសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង​ចល័តកម្លាំងទៅដល់។
អ្វីជាការកត់សម្គាលនោះគ្រាន់តែកេីតមានអំពើហិង្សាភ្លាម លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ បានទៅដល់ទីនោះ និងបាន​ដាក់បទបញ្ជាឱ្យលោកវរសេនីយ៍ឯក ​ពេជ្រ​ សា​រ៉ែ​ន​ អធិការនគរបាលក្រុងបាត់ដំបង​ នាំយកជន​សង័្សយខាងលេីនេះទៅកាន់អធិការដ្ឋាននគរ​បា​លក្រុងបាត់ដំបង ដេីម្បីធ្វេីការសាក​សួរស្រាវ​ជ្រាវ​ស៊េីបអង្កេត​លេីករណី​នេះ​។
សមត្ថកិច្ចឲ្យដឹងទៀតថា ជនសង័្សយ​នេះមានឈ្មោះ រឿត រ៉ាមី ភេទប្រុស អាយុ​ ២១ឆ្នាំ មានទីលំនៅភូមិកំពង់ម្តោក ឃុំអូរ​ដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
រហូតមកដល់ពេលនេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងកំពុងធ្វេីការសាកសួរស្រាវជ្រាវ​រកមូលហេតុដែលឈានទៅដល់ករណីប្រេីហិង្សាទៅលេីជនរងគ្រោះជាអ្នកសារព័ត៌មានបែបនេះ​រួមទាំងបក្ខពួ​ក​របស់គេផង ខណ:ជនសង្ស័យឆ្លើយយ៉ាងខ្លីថា ជារឿងគំនុំ។
ករណីនេះដែរត្រូវបានលោកកែវ​ សុជាតិ​ ព្រះរា​ជ​អាជ្ញានៃអយ្យការអមសាលាដំបូង​ សម្រេចឱ្យធ្វើការឃាត់ខ្លួន​ជនសង្ស័យ និងបន្តរៀបចំសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់
៕​


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print