ខេត្តបាត់ដំបង ៖មានករណីហិង្សាដោយចចេតនាមួយកើតឡើងដោយជនសង្ស័យមួយក្រុម មានម៉ូតូជាមធ្យោបាយ និងដុំឈេីជាអង្កត់អុសផង បានធ្វេីសកម្មភាពវាយ និងគប់ទៅលេីឈ្មោះ ផ្លោយ ប៊ុនសឺយ ហៅវីរៈ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាភ្នាក់ងារសារព័ត៌មាន SBT Post News ប្រចាំខេត្តបាត់ដំបង ក្នុងខណ:ដែលជនរងគ្រោះកំពុងជិះម៉ូតូចេញពីកន្លែងស្នាក់នៅ ក្នុងមូលដ្ឋានខាងលេី(របួសត្រង់ក្បាល)។
ហេតុការណ៍នេះកើតឡើងនៅ វេលាម៉ោង១៥និង៣០នាទីថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្រមទី០៣ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯកក្រុង-ខេត្តបាត់ដំបង។
សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងបានឲ្យដឹងថា
ក្នុងពេលកំពុងធ្វេីសកម្មភាពនេះ ត្រូវបានជនរងគ្រោះតស៊ូរងដោយដំបងហើយឈានដល់ចាប់បានជនដៃដល់ម្នាក់ក្នុងចំណោមបក្ខពួកផ្សេងទៀត ដែលបានព្យាយាមគេចខ្លួនមុនពេលដែលសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងចល័តកម្លាំងទៅដល់។
អ្វីជាការកត់សម្គាលនោះគ្រាន់តែកេីតមានអំពើហិង្សាភ្លាម លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានទៅដល់ទីនោះ និងបានដាក់បទបញ្ជាឱ្យលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង នាំយកជនសង័្សយខាងលេីនេះទៅកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដេីម្បីធ្វេីការសាកសួរស្រាវជ្រាវស៊េីបអង្កេតលេីករណីនេះ។
សមត្ថកិច្ចឲ្យដឹងទៀតថា ជនសង័្សយនេះមានឈ្មោះ រឿត រ៉ាមី ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិកំពង់ម្តោក ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
រហូតមកដល់ពេលនេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងកំពុងធ្វេីការសាកសួរស្រាវជ្រាវរកមូលហេតុដែលឈានទៅដល់ករណីប្រេីហិង្សាទៅលេីជនរងគ្រោះជាអ្នកសារព័ត៌មានបែបនេះរួមទាំងបក្ខពួករបស់គេផង ខណ:ជនសង្ស័យឆ្លើយយ៉ាងខ្លីថា ជារឿងគំនុំ។
ករណីនេះដែរត្រូវបានលោកកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង សម្រេចឱ្យធ្វើការឃាត់ខ្លួនជនសង្ស័យ និងបន្តរៀបចំសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់
៕