ម្ចាស់ជើងឯកពានរង្វាន់ US Open របស់ចក្រភពអង់គ្លេស កីឡាការិនី Emma Raducanu ត្រូវបានផ្តល់ជូននូវនិមិត្តរូបចូលក្នុងការប្រកួតកម្មវិធី Indian Wells។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៩ កញ្ញានេះ។
ការចូលរួមប្រកួតនេះនឹងក្លាយជាការប្រកួតលើកដំបូងរបស់កីឡាការិនីវ័យ១៨ឆ្នាំចាប់តាំងពីជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលរបស់នាងនៅទីក្រុងញូវយ៉កកាលពីដើមខែនេះ។
ថ្វីត្បិតតែឥឡូវនេះនាងជាប់ចំណាត់ថ្នាក់លេខ២២នៅលើពិភពលោកក៏ដោយក៏បញ្ជីឈ្មោះសម្រាប់ការប្រកួតកម្មវិធីវាយតឺន្នីស Indian Wells ត្រូវបានបោះពុម្ពផ្សាយក្នុងកម្មវិធី US Open នៅពេលដែលនាងស្ថិតនៅកីឡាការិនីកំពូលទាំង១០០ ។
ការប្រកួតដែលជាការប្រកួតដ៏ធំបំផុតមួយនៅខាងក្រៅកម្មវិធី Grand Slams នឹងប្រព្រឹត្តទៅនៅរដ្ឋកាលីហ្វ័រញ៉ាចាប់ពីថ្ងៃទី៤-១៧ ខែតុលា។ Raducanu ក៏បានចូលរួមការប្រកួតនៅប្រទេសរុស្ស៊ី និងរ៉ូម៉ានីកាលពីខែតុលាផងដែរ ហើយនាងនៅតែអាចមានសិទ្ធិចូលរួមវគ្គផ្តាច់ព្រ័ត្រ WTA ចុងឆ្នាំនៅ Guadalajara ។
បច្ចុប្បន្ន Raducanu ស្ថិតនៅលេខ១៤ក្នុងការប្រណាំងប្រជែងដើម្បីឈានដល់ព្រឹត្តិការណ៍នេះដោយត្រូវការតែ៤០០ពិន្ទុប៉ុណ្ណោះដើម្បីឡើងទៅវគ្គ៨ក្រុមចុងក្រោយ និងមានលក្ខណៈគ្រប់គ្រាន់ក្នុងការប្រជែងយកតំណែងជាកីឡាការិនីកំពូលរបស់ពិភពលោក។ ចំណែកកីឡាការិនី Ashleigh Barty ឈរ១មួយរបស់ពិភពលោកបានដកខ្លួនចេញពីកម្មវិធី Indian Wells កាលពីដើមសប្តាហ៍នេះ ៕
(រូបភាព ៖ BBC Sport) ដោយ៖ភារៈ