សេចក្តីជូនព័ត៌មាន ស្តីពីការបញ្ជូនវត្ថុបុរាណខ្មែរដែលបានបាត់បង់ ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ

ចែករំលែក៖

ភ្នំពេញ, នៅព្រលប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនព័ត៌មាន ស្តីពី ការបញ្ជូនវត្ថុបុរាណខ្មែរដែលបានបាត់បង់ ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនព័ត៌មានដល់សាធារណជនមេត្តាជ្រាបថា បន្ទាប់ពីបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និង គ្រួសារលោក ឌូប្លាស ឡាចហ្វត (Douglas Latchford) ស្តីពីការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរ ដូចដែលក្រសួងបានចេញសេចក្តីជូនព័ត៌មាន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ក្នុងនោះមានវត្ថុបុរាណខ្មែរចំនួនជាង ១០០រូប សាងពីថ្ម និងសំរឹទ្ធ នឹងត្រូវ បញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។

ក្នុងដំណាក់កាលដំបូងនេះ វត្ថុបុរាណខ្មែរដែលជារតនៈវត្ថុដ៏ល្អឯកចំនួន ៥រូប ក្នុងនោះមានបដិមាថ្ម ព្រះសិវស្កន្ទ (ព្រះឥសូរនិងព្រះស្កន្ទ) មកពីប្រាសាទកោះកេរបដិមាថ្មព្រះអឌ្ឍនារីស្វរៈ (ព្រះឥសូរនិងនាងឧមា) និងកន្សៃទូកសំរឹទ្ធ នឹងត្រូវបញ្ជូនពីប្រទេសអង់គ្លេសមកដល់មាតុភូមិកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ រូបចម្លាក់ទាំង៥រូបនេះ នឹងយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ ដើម្បីឱ្យក្រុមជំនាញធ្វើការពិនិត្យវាយតម្លៃ សំអាត ជួសជុល និងដំឡើងជើងទម្រចាំបាច់នានា សម្រាប់ត្រៀមរៀបចំពិធីប្រគល់-ទទួលជាផ្លូវការ នៅ ពេលវេលាណាមួយសមស្រប តាមការសម្រេចរបស់រាជរដ្ឋាភិបាល។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print