កិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ របស់រដ្ឋបាលខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ, រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២១ នៅអាគារជាន់ទី០៣ សាលាខេត្តព្រះវិហារ មានរៀបចំ កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត លើកទី២៩ អាណិត្តទី០៣ ក្រោមអធិបតីភាព លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាអភិបាលរងខេត្ត ព្រមទាំងលោក លោកស្រីជាថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាច្រើនរូបទៀត។

មានប្រសាសន៍បើកកិច្ចប្រជុំ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត បានឲ្យដឹងថា កិច្ចប្រជុំនាថ្ងៃនេះ គឺដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន០៤ គឺពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី០៣ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២១ ។ ពិនិត្យ និងអនុម័តសេចក្ដីព្រាង របាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តព្រះវិហារ ។ ពិនិត្យ និងអនុម័តសេចកក្ដីព្រាង សេចក្ដីសម្រេច ស្តីពីការកែសម្រួល ការបែងចែកភារកិច្ច ជូនសមាជិកក្រុមប្រឹក្សាខេត្ត អាណត្តិទី ០៣ និងជម្រាបជូនអំពីពិធីបុណ្យកឋិនទាន ចាប់ពីថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២១ ព្រមទាំងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋគម្រប់ខួប ០៩ឆ្នាំ ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២១ ។ ពិធីបុណ្យខួបលើកទី១៧ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២១។

នៅក្នុងឱកាសនោះ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក៏បានជម្រាបជូនដល់អង្គប្រជុំឲ្យបានជ្រាប អំពីរបាយការណ៍ប្រចាំខែកញ្ញា ដែលរដ្ឋបាលខេត្ត បានសម្រេចបានដែលមានដូចជាការងារកសិកម្ម ព្រមទាំងសភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងកិច្ចប្រតិបត្តិការ ពិសេសការងារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ព្រមទាំងជម្រាបជូនអំពីសកម្មភាពផ្សេងៗទៀត ដែលរដ្ឋបាលខេត្តបានខិតខំ និងសម្រេចបានកន្លងមក ក្នុងខែកញ្ញាឆ្នាំ ២០២១៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print