ភ្នំពេញៈ ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង១៣និង ០០នាទី នៅចំណុចផ្ទះលេខ៧៩ក ផ្លូវបេតុង ក្រុមទី០៧ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
– ជនរងគ្រោះ ឈ្មោះ អ៊ុក ផាត ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅកន្លែងកេីតហេតុ ។
– ជនសង្ស័យឈ្មោះ ស៊ុន កក្កដា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ គ្មានទីលំនៅ (មានសារធាតុ ញៀន )អវិជ្ជមានកូវីដ។
សម្ភាភារៈ ដក ហូតៈ
១/ខ្សែភ្លេីងមួយខ្សែប្រវែង៣ម៉ែត្រ(ប្រគល់ជូន ជនរងគ្រោះ )
២/កន្រ្តៃកាត់លួសចំនួនមួយ
– លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងថា នៅថ្ងៃកេីតហេតុ ជនសង្ស័យដើរ មកដល់ចំនុចកើតហេតុបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លេីងរបស់ប្រជាពលរដ្ឋ នៅចណុចកើតហេតុខាងលើ ពេលធ្វេីសកម្មភាពរួចបានដេីរចេញមកវិញ ជួបជាមួយកម្លាំងល្បាត សង្ស័យឃាត់សួរនាំ ជនសង្ស័យបានឆ្លេីយសារភាពថារូបខ្លួនបានលួចកាត់ខ្សែភ្លេីង ភ្លាមៗនោះសមត្ថកិច្ចយេីងបាននាំខ្លួនជនសង្ស័យទៅចង្អុលកន្លែងកេីតហេតុ និងទំនាក់ទំនងទៅជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ឫស្សីកែវ ។
ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងសាកសួរយកចម្លេីយកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដេីម្បីអនុវត្តតាមនីតិវិធី៕
ដោយ ជីណា