ប្រធានក្រុមជម្រើសជាតិវែល Gareth Bale នឹងខកខានការប្រកួតជម្រុះ World Cup ជាមួយសាធារណរដ្ឋឆេក និងអេស្តូនីនៅខែក្រោយនេះ ខណៈដែលខ្សែប្រយុទ្ធរូបនេះនៅតែមិនទាន់ជាសះស្បើយពីរបួសសរសៃពួរ។
Bale ដែលជាឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់ជាមួយក្រុម Real Madrid និងបានចំណាយពេលរដូវកាលចុងក្រោយខ្ចីជើងនៅអតីតក្រុម Tottenham Hotspur បានរងរបួសក្នុងការហ្វឹកហាត់ជាមួយក្រុម Real Madrid កាលពីខែមុន ប៉ុន្តែត្រូវបានគេរំពឹងថានឹងត្រលប់មកវិញនៅខែតុលា។
កីឡាករវ័យ៣២ឆ្នាំរូបនេះមិនត្រូវបានបញ្ចូលក្នុងក្រុមជម្រើសជាតិវែលចំនួន២៨នាក់សម្រាប់ការប្រកួតនៅថ្ងៃទី៨ ខែតុលា និងថ្ងៃទី១១ ខតុលាទេ ទោះបីជាគេរំពឹងថា កីឡាកររូបនេះនឹងមានសុខភាពល្អឡើងវិញនៅខែវិច្ឆិកាក៏ដោយ។
លោក Robert Page គ្រូបង្វឹកជម្រើសជាតិវែលបានប្រាប់អ្នកយកព័ត៌មានថា “អ្នករបួសសរសៃពួរពីមួយទៅ៤នាក់ ហើយគាត់នៅជិតអ្នកទាំង៤ ដូច្នេះវាគឺជាការរហែកសរសៃពួរដ៏លំបាកមួយរបស់គាត់។ យើងបានទាក់ទងជាមួយគាត់ និងផ្នែកវេជ្ជសាស្រ្តរបស់យើងដើម្បីមើលពីរបៀបដែលវាកំពុងអភិវឌ្ឍន៍ ប៉ុន្តែការប្រកួតបានមកដល់ដែលវាលឿនពេកសម្រាប់គាត់ក្នុងការព្យាបាលឲ្យឆាប់ជា” ។
Bale បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិវែលចំនួន៩៩ដង ហើយអាចឈានដល់តួលេខ៣ខ្ទង់ នៅក្នុងខែវិច្ឆិកានៅពេលដែលក្រុមជម្រើសជាតិគាត់ត្រូវជួបជាមួយបេឡារុស និងបែលហ្ស៊ិក។ ក្រុមវែលស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ក្នុងពូល E បន្ទាប់ពីការប្រកួត៤លើកដែលមាន៧ពិន្ទុស្មើជាមួយសាធារណរដ្ឋឆែកដែលមាន៥ប្រកួត។ ក្រុមបែលហ្ស៊ិកបាននាំមុខក្នុងពូលនេះដោយមាន១៦ពិន្ទុពីការប្រកួត៦លើក ៕
(រូបភាព ៖ Reuters)ដោយ៖ភារៈ