ភ្នំពេញ,នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, រកឃើញវិជ្ជមានកូវីដ១៩ បំប្លែងថ្មីDelta បុគ្គលិក ០១នាក់ នៃធនាគារ សិនហាន់ Shinhan Bank ស្ថិតនៅផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានរំលឹកថា, អ្នកជំងឺបានធ្វើការនៅទីតាំងខាងលើ ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ រូចទៅធ្វើតេស្ត រកឃើញវិជ្ជមាននៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ វិជ្ជមាន Delta ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ,សូមអំពាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទៅទីតាំងខាងលើ ក្នុងថ្ងៃដែលអ្នកជំងឺទៅធ្វើការ សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន
ករណីចេញរោគសញ្ញាសង្ស័យកូវីដ-១៩ សូមអញ្ជើញទៅធ្វើតេស្តសំណាកនៅតាមទីតាំងដែលជិតបំផុត។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ , សូមចូលរួមអនុវត្តវិធានការ ៣ការពារ និង៣កុំ ៕
ដោយ, សិលា