តួលេខករណីឆ្លងវីរ៉ុសកូវីដ-១៩ បានធ្លាក់យ៉ាងគំហុកក្រោយការអនុវត្តយកសំណាកតែតាមម៉ាសុីន PCR

ចែករំលែក៖

ភ្នំពេញ, សូមបញ្ជាក់ថា,សញ្ញាវិជ្ជមាននៃការត្រៀមបើកប្រទេសដើម្បីសេដ្ឋកិច្ចសង្គមក៏ហាក់បីដូចជាខិតកៀកមកដល់។ ស្ថានភាពប្រជាជនកម្ពុជាដែរជួបការលំបាករងគ្រោះដ៏ធ្ងន់ធ្ងរនៃវិបត្តិកូវីដ-១៩ ក៏អាចនឹងមានសញ្ញាល្អសម្រាប់ការស្តារស្ថានភាពសេដ្ឋកិច្ចគ្រួសារឡើងវិញ ពិសេសសម្រាប់អ្នកដែលជាប់ជំពាក់បំណុលធនាគារ ឬបំណុលបង់រំលោះនានា។

ប្រជាពលរដ្ឋគ្រប់គ្នា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ម្ចាស់អាជីវកម្មជាច្រើនប្រភេទ រួមទាំងបុគ្គលិក សិល្បៈករ សិល្បការីប្រហែលជាមានភាពអំណរសាទរដោយបានឃើញតួរលេខនៃករណីវិជ្ជមានកូវីដ-១៩ថមថយបែបនេះ។

បើទោះបើជាយ៉ាងណា សូមបងប្អូនកុំភ្លេចឱ្យសោះអនុសាសន៍ពេជ្រសម្តេចតេជោ ហ៊ុន សែន គឺ៣កុំ និង៣ការពារ ដើម្បីរួមគ្នាកាត់ផ្តាច់ខ្សែចម្លងវីរ៉ុសចង្រៃលើលោកនេះឱ្យខានតែបាន។
សូមជម្រាបជូនថា, រហូតដល់ ថ្ងៃទី ៣០​ ខែកញ្ញា​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ២៣២នាក់​ (ឆ្លងសហគមន៌​:​ ​​១៨៧ និង​ នាំចូល:​ ៤៥) និងមានជាសះស្បេីយ​ ៥៥៦នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១១២៨៨៣នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ១០៣៣៨៣នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ១៧នាក់​ សរុប​ស្លាប់ ២៣៣៦នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងការពារ​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 2427987 ស្មេីនឹង​ 142906 ក្នុង១លាន នាក់​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print