ភ្នំពេញ, សូមបញ្ជាក់ថា,សញ្ញាវិជ្ជមាននៃការត្រៀមបើកប្រទេសដើម្បីសេដ្ឋកិច្ចសង្គមក៏ហាក់បីដូចជាខិតកៀកមកដល់។ ស្ថានភាពប្រជាជនកម្ពុជាដែរជួបការលំបាករងគ្រោះដ៏ធ្ងន់ធ្ងរនៃវិបត្តិកូវីដ-១៩ ក៏អាចនឹងមានសញ្ញាល្អសម្រាប់ការស្តារស្ថានភាពសេដ្ឋកិច្ចគ្រួសារឡើងវិញ ពិសេសសម្រាប់អ្នកដែលជាប់ជំពាក់បំណុលធនាគារ ឬបំណុលបង់រំលោះនានា។
ប្រជាពលរដ្ឋគ្រប់គ្នា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ម្ចាស់អាជីវកម្មជាច្រើនប្រភេទ រួមទាំងបុគ្គលិក សិល្បៈករ សិល្បការីប្រហែលជាមានភាពអំណរសាទរដោយបានឃើញតួរលេខនៃករណីវិជ្ជមានកូវីដ-១៩ថមថយបែបនេះ។
បើទោះបើជាយ៉ាងណា សូមបងប្អូនកុំភ្លេចឱ្យសោះអនុសាសន៍ពេជ្រសម្តេចតេជោ ហ៊ុន សែន គឺ៣កុំ និង៣ការពារ ដើម្បីរួមគ្នាកាត់ផ្តាច់ខ្សែចម្លងវីរ៉ុសចង្រៃលើលោកនេះឱ្យខានតែបាន។
សូមជម្រាបជូនថា, រហូតដល់ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ២៣២នាក់ (ឆ្លងសហគមន៌: ១៨៧ និង នាំចូល: ៤៥) និងមានជាសះស្បេីយ ៥៥៦នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១១២៨៨៣នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១០៣៣៨៣នាក់ និង ស្លាប់ថ្មី ១៧នាក់ សរុបស្លាប់ ២៣៣៦នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2427987 ស្មេីនឹង 142906 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ, សិលា