បិសាចក្រហម Manchester United និងស្ករគ្រាប់ Everton ប្រជែងគ្នាដណ្តើម៣ពិន្ទុឈរកំពូលតារាង

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United និង Everton ដែលជាក្រុមដែលទទួលបានជោគជ័យបំផុតនៅដំណាក់កាលដំបូងនៃយុទ្ធនាការក្របខ័ណ្ឌ Premier League រដូវកាលនេះនឹងត្រូវជួបគ្នានៅកីឡដ្ឋាន Old Trafford នៅថ្ងៃសៅរ៍នេះ វេលាម៉ោង៦និង៣០នាទីល្ងាច។

ម្ចាស់ផ្ទះ បិសាចក្រហម Manchester United កំពុងឈរនៅលេខ៤មាន១៣ពិន្ទុតាមពីក្រោយក្រុមលេខ១ Liverpool បន្ទាប់ពីការប្រកួត៦លើក។ ក្រុមបិសាចក្រហម Manchester United ត្រូវបានបរាជ័យជាលើកដំបូងនៅក្នុងលីគឆ្នាំ២០២១-២០២២នេះក្នុងលទ្ធផល១-០ នៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League ចុងក្រោយរបស់ពួកគេនៅក្នុងទឹកដី ពេលប៉ះជាមួយក្រុម Aston Villa ដោយបញ្ចប់ការប្រកួតមិនដែលចាញ់៥ប្រកួត (ឈ្នះ៤, ស្មើ១)។

ការប្រកួតលីគចុងក្រោយរបស់ Everton បានជួយឱ្យពួកគេឈ្នះ ២-០ លើក្រុម Norwich City នៅផ្ទះនៅពេលដែលក្រុមទាំងពីរជួបគ្នាចុងក្រោយនៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League ពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣ នៅទឹកដី Old Trafford ក្នុងឆ្នាំ ២០២០-២០២១ ។ កីឡាករ Edinson Cavani, Bruno Fernandes និង Scott McTominay គឺជាគោលដៅ និងជាកីឡាករសំខាន់របស់ Manchester United ។ ចំណែកកីឡាករ AbdoulayeDoucouré, James Rodríguez និង Dominic Calvert-Lewinជាគោលដៅ និងជាកីឡាករសំខាន់របស់ក្រុម Everton ។

ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុម Everton នៅចុងម៉ោងដោយមិនស្គាល់ចាញ់សោះក្នុងការប្រកួតក្របខ័ណ្ឌ Premier League ៤លើកចុងក្រោយរបស់ពួកគេ (ឈ្នះ១, ស្មើ៣)។ ក្រុម Everton កំពុងសម្លឹងរកជ័យជម្នះក្នុងលីគលើកដំបូងរបស់ពួកគេក្នុងការជួបគ្នារវាងក្រុមទាំង២ចាប់តាំងពីខែមេសា ឆ្នាំ២០១៩។ Man Utd បានយកឈ្នះលើក្រុម Everton ៨-៦ ក្នុងអំឡុងពេលមិនស្គាល់ចាញ់សោះ។

នៅក្នុងការវាយបកពីសំណាក់កីឡាករ Fernandes បានក្លាយជាកីឡាករដ៏សំខាន់សម្រាប់ក្រុម Manchester United នៅរដូវកាលនេះ។ ខ្សែបម្រើប្រយុទ្ធរូបនេះគឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេរបស់ក្រុមដោយមានគ្រាប់បាល់ចំនួន៤គ្រាប់ដែលកំពុងឈរចំណាត់ថ្នាក់ខ្ពស់បំផុតទី៤បណ្តោះអាសន្នក្នុងនាមជាកីឡាកររកគ្រាប់បាល់បានច្រើន នៅក្នុងការប្រកួតរដូវកាល ២០២១-២០២២ នេះ។

កីឡាករ Demarai Grey និង Calvert-Lewin គឺជាការគំរាមកំហែងដែលជាខ្សែប្រយុទ្ធដ៏សំខាន់របស់ Everton ដោយរកបាន៣គ្រាប់។ ម្ចាស់ផ្ទះ Manchester United ឈ្នះ២ដង និងចាញ់១ដងនៅរដូវកាលនេះក្នុងការប្រកួតក្របខ័ណ្ឌ Premier League ចំនួន៣លើកនៅក្នុងទឹកដី។ចំណែកក្រុមភ្ញៀវ Everton ឈ្នះ១ដង ស្មើ១ដង និងចាញ់១ដង នៅក្រៅផ្ទះនៅរដូវកាលនេះក្នុងការប្រកួតក្នុងលីគ។

នៅក្នុងការប្រកួតលីគ៦លើកចុងក្រោយរបស់ពួកគេ ក្រុមបិសាចក្រហម Manchester United ឈ្នះ៤ ស្មើ១ និងចាញ់១។ ដោយឡែកក្រុមEverton បានឈ្នះ៤លើក ស្មើ១លើក និងចាញ់១លើកក្នុងការប្រកួត៦លើកចុងក្រោយរបស់ពួកគេ។ ប្រវត្តិជួបគ្នារវាងក្រុមទាំង២គឺ Man Utd ឈ្នះ៣ដង និងស្មើ៣ដង ខណៈ Everton ក្នុងចំណោម៦ប្រកួតនេះមិនទាន់ឈ្នះក្រុមបិសាចក្រហមនៅឡើយទេ ៕

...

ដោយ៖ ភារៈ(ប្រភព+រូបភាព ៖ soccerway.com)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print