ក្លិប Inter Milan របស់អ៊ីតាលីខាតបង់ទ្វេដងក្នុងរដូវកាលឆ្នាំ២០២០-២០២១

ចែករំលែក៖

ក្រុម Inter Milan របស់អ៊ីតាលីបានខាតបង់ទ្វេដងផ្នែកហិរញ្ញវត្ថុក្នុងឆ្នាំ២០២០-២០២១ ដែលបញ្ចប់នៅខែមិថុនាដល់ទៅ២៤៦ លានអឺរ៉ូដោយសារក្លិបបាល់ទាត់មួយនេះរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩។ ប្រាក់ចំណូលបានធ្លាក់ចុះដល់ ៣៦៥លានអឺរ៉ូ (៤២២,៨២លានដុល្លារអាមេរិក) ពី៣៧២លានអឺរ៉ុបកាលពីមុន។

ក្លិបបានប្រកាសកាលពីចុងសប្តាហ៍នេះថា ខ្លួនរំពឹងថានឹងកាត់បន្ថយការបាត់បង់ផ្នែកហិរញ្ញវត្ថុរបស់ខ្លួននៅក្នុងឆ្នាំបច្ចុប្បន្នដោយសារការបើកកីឡដ្ឋានឡើងវិញផ្នែកលើផលប៉ះពាល់ជាវិជ្ជមាននៃសកម្មភាពជួញដូរកីឡាករ និងកិច្ចសន្យាឧបត្ថម្ភថ្មីសំខាន់ៗរបស់ពិភពលោក។

គ្រប់គ្រងដោយក្រុមហ៊ុនលក់រាយរបស់ចិន Suning ក្លិប Inter Milan បានធានានូវកិច្ចព្រមព្រៀងដើម្បីទទួលបានហិរញ្ញប្បទានពីមូលនិធិដែលគ្រប់គ្រងដោយក្រុមហ៊ុន Oaktree Capital Management ក្នុងខែឧសភាដើម្បីជួយទប់ទល់នឹងវិបត្តិដោយសារជំងឺរាតត្បាតកូវីដ-១៩។

ក្លិប Inter Milan បានឈ្នះពានរង្វាន់លីកកំពូលអ៊ីតាលី Serie A កាលពីរដូវកាល២០២០-២០២១ ដែលក្លិបនេះខកខានគ្រងជើងឯកមួយនេះរយៈពេលជិត១០ឆ្នាំមកហើយ។ ក្លិបមានមូលដ្ឋាននៅទីក្រុង Milan មួយនេះធ្លាប់គ្រងជើងឯក Champions League ៣ដង, UEFA Cup ៣ដង, Intercontinental Cup ២ដង និង FIFA Club World Cup ១ដង។ Inter Milan ក៏ជាក្លិបទី២នៅអ៊ីតាលីដែលធ្លាប់គ្រងជើងឯក Serie A ច្រើនជាងគេ(១៩ដង) បន្ទាប់ពីក្លិបសេះបង្កង់ Juventus ដែលគ្រងជើងឯកច្រើនជាងគេ(៣៦ដង) ៕

...

(រូបភាព ៖ Reuters)ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print