គួរឱ្យសង្វេគណាស់ ក្មេងប្រុសពិការម្នាក់ ស្លាប់បាត់បង់ជីវិតដោយសារឈ្លក់មី

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ពិតជានឹកស្មានមិនដល់ក្មេងប្រុសម្នាក់ហូបមីឈ្លក់ធ្វើឲ្យបាត់បង់ជីវិត បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ នៅវេលាម៉ោង០៣និង២០នាទីរសៀលថ្ងៃទី០២ខែតុលា ឆ្នាំ ២០២១ នៅភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ ។

ក្មេងរងគ្រោះឈ្មោះ ទុន ស៊ីម៉ានុត  ភេទប្រុសអាយុ០៦ឆ្នាំ នៅភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ ជាក្មេងពិការភាពតាំងពីកំណើត(ទន់ដៃ ជើង )ដើរមិនរួច ។ នៅមុនពេលកើតហេតុ មានបងស្រីបានឆុងមីថៃម៉ាកយ៉ាំៗ ចំនួន០៣កញ្ចប់ ឲ្យប្អូនៗចំនួន០៣នាក់ ចែកគ្នាម្នាក់០១ចានទាំងក្មេងរងគ្រោះ ។នៅពេលដែលកំពុងហូបស្រាប់តែក្មេងរងគ្រោះបានឈ្លក់មី មានអាការៈទន់.ក ដោយឃើញដូច្នោះ បងស្រីបានជួយរឹតនិងនាំទៅមណ្ឌលសុខភាព ពេលទៅដល់មណ្ឌលសុខភាពគ្រូពេទ្យពិនិត្យនិងប្រាប់ថាកុមារារងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ជីវិតទៅហើយ ។

នគរបាលបញ្ជាក់ថា តាមការពិនិត្យរបស់គ្រូពេទ្យឃើញមានសរសៃមីចូលក្នុងរន្ធច្រមុះ សង្ស័យពេលក្មេងប្រុសហូបមីឈ្លក់ចូលក្នុងផ្លូវដង្ហើមបណ្តាលស្ទះផ្លូវដង្ហើមស្លាប់ ម្យ៉ាងទៀតក្មេងរងគ្រោះ ជាមនុស្សពិការដើរមិនរួចនៅតែមួយកន្លែង ។សពត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យ តាមប្រពៃណី ។

ដើម្បីជាការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព នៅព្រឹកថ្ងៃទី០៣ខែតុលា ឆ្នាំ២០២១នេះ  លោកជា សេងអាន ក្រុមការងារខេត្ត ចុះជួយឃុំសំរោង និងលោកឃុត នេត ក្រុមប្រឹក្សាស្រុកអូរជ្រៅ បាននាំយកគ្រឿងឧបភោគ បរិភោគ មាន៖អង្ករ២០គ.ក្រ,មី០១កេស,ទឹកត្រី០១យួរ,ទឹកស៊ីអ៊ីវ០១យួរ,ត្រីខ០១យយួរនិងថវិកាចំនួន១៥០,០០០រៀល(១៥ម៉ឺនរៀល)ឧបត្ថម្ភក្នុងកម្មវិធីបុណ្យផងដែរ៕ ដោយ វណ្ណា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print