​ត្រឹម​មួយប៉ប្រិចភ្នែក​ អគ្គិភ័យត្របាក់រោងគោដ៏ធំមួយអស់ប្រាក់រាប់ម៉ឺន​ដុល្លារ នៅស្រុកថ្មគោល

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថារោងគោដ៏ធំមួយកន្លែងត្រូវបានអគ្គិភ័យ​ឆាបឆេះយ៉ាងសន្ធោសន្ធៅតែមួយប៉ប្រិចភ្នែកគ្មានសល់អ្វីទាំងអស់។

ករណីនេះត្រូវបានគេ​អះអាង​ថា បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែ​ចរន្តអគ្គិសនីទើប បណ្ដាល​ឲ្យ​ឆាបឆេះ​រោង​គោ​ដ៏​ធំ​មួយនោះ ដែល​មាន​គំនរ​ចំបើង​នៅ​ក្នុង​រោង​ខាងលើ រួម​ទាំង តុ ទូ និង​សម្ភារៈ​ផ្សេងៗមាន​តំលៃ​ជា​ច្រើន​ទៀត ដែល​ម្ចាស់​បាន​រើ​ចេញពីផ្ទះ រួច​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​រោង​នោះ ។

ហេតុការណ៍នេះបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​ននិង៤០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​កៀន​កែស​១ ក្នុង​ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល។

ក្នុងករណីអគ្គិភ័យនោះ ការ​ខូចខាត​គិត​ជា​ទឹកប្រាក់​ប្រមាណ​៣​ម៉ឺន​ដុល្លារ ប៉ុន្តែ​ក្នុង​ហេតុការណ៍​នេះ​មិន​បាន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិតមនុស្ស​នោះ​ទេ​។

បើ​តាម​សសម្តី អធិការ​ស្រុក​ថ្មគោល លោកសេង លុចបាន​ប្រាប់​ដឹងថា ទីតាំង​ដែល​អគ្គិភ័យ​បាន​ឆាបឆេះ​នោះ វា​ជា​រោង​គោ​ដ៏​ធំ ដែល​មាន​ទំហំ ១៥​ម៉ែត្រ​x៣០​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី របស់​ឈ្មោះ ម៉ា​ញ់ វាសនា ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ​ជាអ្នកស្រុករស់នៅក្នុងឃុំខាងលើ។

លោក​អធិការស្រុកថ្មគោលសេងលុចបន្តថា កម្លាំង​ជំនាញ​របស់​លោក​បាន​ចេញរ​ថយ​ន្ព​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍​ទាំង​យប់ តែ​មិន​អាច​ជួយ​សង្គ្រោះ​បាន ដោយ​សារ​តែ​រោង​គោ​នោះ​ពោរពេញ​ទៅ​ដោយ​គំនរ​ចំបើង ឈើ​តុ ទូ និង​សម្ភារៈ​នានា ដែល​ម្ចាស់​រើ​ចេញពី​ក្នុងផ្ទះ​រួច​ដឹក​យក​ទៅ​ទុក​ក្នុង​រោង​គោ​ទាំងអស់ ទើប​ធ្វើ​ឲ្យ​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​លឿន មិន​អាច​គ្រប់គ្រង​បាន​។

លោកបន្តថា រោង​គោ​ដ៏​ធំ​នោះ គ្មាន​សត្វ​គោ​ទេ គឺ​មាន​តែ​គំនរ​ចំបើង និង​ឈើ គ្រែ តុ ទូ រួម​ទាំង​សម្ភារៈ​ផ្សេង​ៗ​របស់​ជន​រង​គ្រោះ​ប៉ុណ្ណោះ។

បើ​តាម​ការ​រៀងរាប់​របស់​ជន​រង​គ្រោះ ដែល​សមត្ថកិច្ច​បាន​ស្រង់​សម្ដី គឺ​គាត់​បាន​ដឹក​ចំបើង​ជា​ច្រើន​ទៅ​គរ​ទុក​នៅ​ក្នុង​រោង​គោ ហើយ​ស្រប​ពេល​នោះ គាត់​ក៏​បាន​រុះរើ​ផ្ទះ​ចាស់ ដើម្បី​សាងសង់​ផ្ទះ​ថ្មី​ផង​ដែរ ដោយ​គាត់​បាន​រើ​អីវ៉ាន់ គ្រែ តុ ទូ សម្លៀក​បំពាក់ និង​សម្ភារៈ​ក្នុងផ្ទះ​ទាំងអស់ ប្រមូល​យក​ទៅ​រក្សា​ទុក​ក្បែរ​គំនរ​ចំបើង​នៅ​ក្នុង​រោង​គោ​នោះ​។

ជនរងគ្រោះបាន​និយាយ​ប្រាប់​សមត្ថកិច្ច​ទៀត​ថា ខណៈ​ពេល​ដែល​ផ្ទះ​ថ្មី​កំពុង​សាងសង់ គាត់​ក៏​បាន​ស្នាក់​នៅ​បណ្ដោះអាសន្ន​នៅ​ក្នុង​រោង​គោ​នោះ​ដែរ ហើយ​នៅ​យប់​កើតហេតុ ពេល​គាត់​កំពុង​សំរាកលុងលក់ ស្រាប់តែ​មាន​អគ្គិភ័យ​កើតឡើង​យ៉ាង​សន្ធោសន្ធៅ​ផ្អើល​ពេញ​ភូមិ​មួយ​រំពេច​។

លោកបាន​បញ្ជាក់​ថា បើ​តាម​ការ​ពិនិត្យ​ពី​ចំណុច​ចាប់ផ្ដើម នៃ​អគ្គី​ភ័យ គឺ​អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី រហូត​ទុ​ស្សេ​ខ្សែភ្លើង​បង្ក​ជា​អគ្គិភ័យ​តែ​ម្ដង​។

ជន​រង​គ្រោះ​បាន​បញ្ជាក់​ផង​ដែរ​ថា អគ្គិភ័យ​ដ៏​សន្ធោសន្ធៅ​ដែល​ឆាបឆេះ​យ៉ាង​លឿន​នេះ ធ្វើ​ឲ្យ​គាត់​មិន​អាច​រំដោះ​យកព្រ​ទ្យ​សម្បត្តិ​អ្វីបាន​ឡើយ​ហើយ​ទ្រព្យសម្បត្តិ​ដែល​បាត់បង់​រួម​មាន ៖ រោង​គោមួយ​ខ្នង ទូ​រស​ទស្សន៍​០២​គ្រឿង ទូ​ដាក់​សម្លៀក​បំពាក់​ចំនួន​០៣ តុ​ឈើ​បេង​ចំនួន​០២ សម្លៀក​បំពាក់​ទាំងអស់​ដែល​មាន និង​ប្រាក់​ចំនួន​២​ម៉ឺន​ដុល្លារ ដែល​គាត់​ទើប​ដក​ចេញពី​ធនាគារ​បាន​ចំនួន​២០​ថ្ងៃ​សម្រាប់​ធ្វើ​ផ្ទះ​ថ្មី​ផង​ដែរ​។

សូមបញ្ជាក់ថា ការ​ខូចខាត​ដោយសារ​អគ្គិភ័យ​នេះ បើ​គិត​ជា​ទឹកប្រាក់ គឺ​អស់​ប្រមាណ​៣​ម៉ឺន​ដុល្លារ​។

 

លោក អធិការនគរបាលស្រុកថ្មគោលសេង លុ​ច បាន​បញ្ជាក់​ថា គ្រឿងអលង្ការ​មួយ​ចំនួន​ម្ចាស់​រក​ឃើញ​វិញ តែ​រលាយ​អស់​ទៅ​ហើយ ដោយឡែក​ប្រាក់​ដុល្លារ​ចំនួន​២​ម៉ឺន​ដែល​ជន​រង​គ្រោះ​ទើប​ដក​ចេញពី​ធនាគារ ដើម្បី​យក​មក​ឲ្យ​ថ្លៃ​ជាង​ផង តែ​គាត់​ទុក​នៅ​ក្រោម​ពូក​នោះ ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់​ដែរ​។

លោក បាន​បញ្ជាក់​ផង​ដែរ​ថា រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការនគរបាលស្រុក រួម​ទាំង​រថយន្ត​កែ​ច្នៃ​០២​គ្រឿង​ទៀត បាន​តត្រឹមតែបាញ់​ទឹកការពារ​កុំ​ឲ្យ​ឆេះ​រាលដាល បន្តប៉ុន្តែ​តួ​រោង​គោ​វិញ ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់​ទៅ​ហើយ​៕ ដោយ អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print