អន្តរជាតិ៖ បើតាមសារព័ត៌មានថៃ Bangkok Post បានដកស្រង់ចេញផ្សាយពីក្រសួងសុខាភិបាលថៃ បានប្រកាសនៅថ្ងៃអាទិត្យ ទី០៣ ខែតុលា ឆ្នាំ២០២១នេះថា៖ អាជ្ញាធរមូលដ្ឋាន បានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១០,៨២៨ករណីបន្ថែមទៀត ,ខណៈអ្នកជំងឺចំនួន ៧៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។
ក្រសួងសុខាភិបាលថៃ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១០,៧២៤ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ១០៤ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ ក៏មានអ្នកជំងឺចំនួន ១១,៨៩៤នាក់ផ្សេងទៀត ក្រោយព្យាបាលជាសះស្បើយ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យផងដែរ។
គួរបញ្ជាក់ថា ប្រទេសថៃ គិតត្រឹមពេលនេះ បានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៥១.៧៩លានដូស ក្នុងនោះប្រជាជន ១៩.៣៨លាននាក់ (២៧.៧១% នៃចំនួនប្រជាជានសរុប) បានទទួលការចាក់គ្រប់ដូស។ ដោយឡែកសម្រាប់ករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសអាស៊ានមួយនេះ មានចំនួន ១,៦៣៧,៤៣២ករណី ក្នុងនោះមានអ្នកស្លាប់ ១៧,០១៤នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៥០៨,១៦៧នាក់៕ដោយ៖ស តារា