ខ្សែបម្រើ Etebo របស់ក្លិប Watford ត្រូវអវត្តមានរហូតដល់៥ខែ

ចែករំលែក៖

ក្លិបបាល់ទាត់ Watford នៅក្របខ័ណ្ឌ Premier League បានប្រកាសថាខ្សែបម្រើ Peter Etebo របស់នីហ្សេរីយ៉ារបស់ Watford ត្រូវបានអវត្តមានពី៤ទៅ៥ខែដោយសាររបួសសាច់ដុំភ្លៅ។

កីឡាករ Etebo មានវ័យ២៥ឆ្នាំបានខ្ចីជើងពីក្រុម Stoke City បានរងរបួសក្នុងនាមជាកីឡាករបម្រុងក្នុងការប្រកួតស្មើ ១-១ របស់ Watford នៅលើទឹកដីក្រុម Newcastle United នៅចុងសប្តាហ៍កន្លងទៅដែលធ្វើឱ្យការចូលរួមរបស់គាត់ក្នុងព្រឹត្តិការណ៍ Africa Cup of Nations នៅខែមករាមានការស្រពិចស្រពិលនៅឡើយ។

លោក Xisco Munoz អ្នកចាត់ការទូទៅរបស់ក្លិប Watford បាននិយាយថា “ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំងចំពោះរឿងនេះនៅពេលដែលកីឡាកររបស់យើងម្នាក់មានរបួសធ្ងន់។ វាគឺជាបញ្ហាសម្រាប់យើង ហើយនោះគឺជាអ្វីដែលអ្នកអាចនិយាយបាន។

វាគឺជាពេលមួយដើម្បីព្យាយាមនិងផ្តល់ការជាសះស្បើយដ៏ល្អបំផុតសម្រាប់គាត់ គាត់មានអាកប្បកិរិយាល្អចំពោះក្រុមរបស់យើង” ។

ក្រុម Watford កំពុងឈរនៅលេខ១២ក្នុងលីគដោយមាន៧ពិន្ទុក្នុង៦ប្រកួត នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីក្រុម Leeds United ដែលស្ថិតនៅលេខ១៨នៅថ្ងៃសៅរ៍នេះដើម្បីប្រកួតក្នុងសប្តាហ៍ទី៧នៃលីគកំពូលអង់គ្លេសបន្តទៀត ៕

 

...

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print