ភ្នំពេញ៖ នៅយប់ថ្ងៃអាទិត្យទី៣ ខែតុលា ឆ្នាំ២០២១ ដោយមានការណែនាំពីលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ លោកហ៊ត គឹមនី អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ បន្ដដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ គោលដៅដែលដាក់ត្រួតពិនិត្យនោះស្ថិតនៅចំណុចមុខភោជនីយដ្ឋាន វាយោ នៅផ្លូវលេខ៣៦៩ ក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ក្នុងគោលបំណងដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ខានខណ្ឌច្បារអំពៅ និងបន្តចុះត្រួតពិនិត្យតាមបណ្ដាអាហារដ្ឋាន ភោជនីយដ្ឋានឲ្យពង្រឹងការអនុវត្តតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ វិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣ការពារ និង៣កុំ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ៕
...
ដោយ៖ចន្ទ លីហ្សា