សង្ស័យម្ចាស់ស្រវឹងស្រាបានបេីករថយន្តហាយឡេនឌ័របុកទ្រូងផ្លូវព្រះមុនីវង្ស​ រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រា​ ហើយទើបបានបេីករថយន្តជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យខ្ទាតចេញពីជួរមួយកង់​ រីឯរថយន្តបង្កបានបែកកង់មុខនិងកង់ខាងក្រោយចំហៀងខាងឆ្វេងរងការខូចខាតយ៉ាងដំណំ​ ។
​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ
បានកេីតឡេីងកាលពីវេលាម៉ោង១២​ និង៥០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​៤​ ខែតុលា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយវិថីព្រះមុនីវង្ស​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។
​ យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ ដំបូងគេឃេីញរថយន្តបង្កម៉ាក​ហាយឡេនឌ័រ​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ​ 2AK-0269 ធ្វេីដំណេីរតាមបណ្ដោយវិថីព្រះមុនីវង្ស​ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន​ ខណៈមកដល់ចំណុចកេីតហេតុក៏បានបុករបាំងថ្មពុះចែកទ្រូងផ្លូវខ្ទាតចេញពីជួរអស់មួយកង់​ រីឯរថយន្តបង្កបន្តទៅមុខទាំងបែកកង់មុខនិងកង់ក្រោយបានប្រហែល៥០ម៉ែត្រទេីបឈប់​ ដោយករណីនេះមិនបណ្ដាលឲ្យមនុស្សរងរបួសនោះឡេីយ។ ក្រោយមកស្រាប់តែឃេីញ
បុរសម្នាក់បេីកទ្វារចុះពីលេីរថយន្តបង្កដោយស្ថានភាពដូចជាស្រវឹងស្រាហេីយគេចខ្លួនពីកន្លែងកេីតហេតុភ្លាមៗ​ ។
​ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ហេីយសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមច្បាប់​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print