Real Madrid បរាជ័យជាលើកដំបូងក្នុងលីគកំពូលអេស្ប៉ាញរដូវកាលនេះក្រោមថ្វីជើង Espanyol

ចែករំលែក៖

ក្រុមអធិរាជស Real Madrid បានចាញ់ការប្រកួតលើកដំបូងរបស់ពួកគេនៅ La Liga រដូវកាលនេះ ខណៈដែលក្រុមនេះបានចាញ់ក្រុមម្ចាស់ផ្ទះEspanyol ក្នុងលទ្ធផល២ទល់១ កាលពីយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១។

កីឡាករ Raul de Tomas បានជួយឲ្យម្ចាស់ផ្ទះនាំមុខមុននៅនាទីទី១៧ នៅពេលដែលរូបគេបានជួបនឹងការបញ្ជូនបាល់យ៉ាងលឿនរបស់កីឡាករAdrian Embarba ចូលក្នុងប្រអប់។ កីឡាករ Aleix Vidal បានបន្ថែមគ្រាប់បាល់ទី២យ៉ាងល្អនាំមុខក្រុមភ្ញៀវ Real Madrid នៅនាទីទី៦០

ជាង១០នាទីក្រោយមកខ្សែប្រយុទ្ធ Karim Benzema បានរកគ្រាប់បាល់១គ្រាប់តាមពីក្រោយវិញ ហើយលទ្ធផលនេះបានបន្តរហូតដល់ចប់ការប្រកួត ធ្វើឲ្យលទ្ធផលក្រុមម្ចាស់ផ្ទះ Espanyol យកឈ្នះក្រុមភ្ញៀវ Real Madrid ក្នុងលទ្ធផល២ទល់១។

នេះគឺជាការបរាជ័យលើកទី២ក្នុងរយៈពេលមួយសប្តាហ៍សម្រាប់ក្រុម Real Madrid ដែលបានរងនូវការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលមួយក្នុងក្របខ័ណ្ឌ Champions League ដោយការប្រកួតចាញ់ក្រុម Sheriff Tiraspol កាលពីថ្ងៃអង្គារ។

ក្រុមរបស់លោក Ancelotti ឥឡូវនេះមិនដែលឈ្នះសោះពីការប្រកួតលើកបន្ទាប់ពីបានបញ្ចប់ក្នុងលទ្ធផលស្មើ០ទល់នឹង០ជាមួយក្រុម Villarreal នៅក្នុងការប្រកួតលើកមុនរបស់ពួកគេ។

ក្រុមជើងឯក Atletico Madrid បានផ្តួលក្រុម Barcelona ២-០ កាលពីថ្ងៃសៅរ៍ដើម្បីប្រជែងជាមួយក្រុម Real Madrid នៅលើកំពូលតារាង La Liga ដោយមាន១៧ពិន្ទុដូចគ្នា។

Benzema បានស៊ុត៣គ្រាប់នៅចំគោលដៅ ប៉ុន្តែអ្វីៗទាំងអស់មានភាពងាយស្រួលសម្រាប់អ្នកចាំទី Diego Lopez របស់ Espanyol រហូតមកដល់ពេលនេះ Benzema ទទួលបានគ្រាប់បាល់ទី៩របស់គាត់នៅក្នុងការប្រកួតលីគចំនួន៨ប្រកួតនៅរដូវកាលនេះ ៕

  

...

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print