នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើដាវកាប់លើជនរងគ្រោះបណ្តាលឱ្យរបួសដៃឆ្វេង)

ចែករំលែក៖

ភ្នំពេញ ÷ ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាព ប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើដាវកាប់លើជនរងគ្រោះបណ្តាលឱ្យរបួសដៃឆ្វេង) ថ្ងៃទី04 ខែតុលា ឆ្នាំ 2021 វេលាម៉ោង08 និង30នាទី នៅចំណុច ផ្លូវកំពង់ដ ក្រុមទី9 ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

– ជនរងគ្រោះឈ្មោះធុន វណ្ណាភេទប្រុស អាយុ31ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅផ្ទះលេខ ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ6 ខណ្ឌឫស្សីកែវ (រងរបួសកែងដៃឆ្វេងដេរចំនួន05ថ្នេរ)។
– ជនបង្កឈ្មោះប៉ាវ ជី ហៅជី ភេទប្រុស ជនជាតិវៀតណាម អាយុ27ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ ផ្លូវកំពង់ដ ក្រុមទី9 ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ6 ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)អវិជ្ជមានកូវីដ។
វត្ថុតាងដកហូតបាន
-ដាវចំនួន01 ប្រវែងកន្លះម៉ែត្រ

– លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងថា -នៅថ្ងៃទី04 ខែតុលា ឆ្នាំ2021 វេលាម៉ោង08 និង30នាទីជនបង្កកំពង់សំលៀងដាវ ជនរងគ្រោះបានទៅក្បែរដោយនិយាយឌឺដងដាក់គ្នាឈានទៅទំនាស់ពាក្យសំដី ធ្វើឱ្យជនបង្កយកដាវកាប់១ដាវត្រូវដៃខាងឆ្វេងរួចរត់គេចខ្លួនបាត់ ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចខណ្ឌ ប៉ុស្តិ៍ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវឈានដល់ ឃាត់ខ្លួនបានជនបង្ក ព្រមទាំងវត្ថុតាង នៅវេលាម៉ោង12 និង20នាទី ថ្ងៃខែឆ្នាំដដែល។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តទៅតាមនីតិវិធីច្បាប់៕ ដោយ ជីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print