ភ្នំពេញ, បើយោងតាមអនុក្រឹត្យដែលអង្គភាព”នគរដ្រេហ្គន”ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរ និងតែងតាំងមុខតំណែង ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
តាមអនុក្រឹត្យនោះសម្ដេចតេជោ ហ៊ុន សែន បានផ្លាស់ប្ដូរលោកឧត្តមសេនីយ៍ទោ សៅ ច័ន្ទកុសល្យ ពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង ទៅជាអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន ខណៈលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានតែងតាំងជា ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ជំនួសវិញ។
សូមបញ្ជាក់ថា, លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវកូនប្រុសបង្កើត លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថានដែលលោក មានប្រវត្តិការងារទទួលបានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ។
សូមជម្រាបជូនថា, ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ហើយរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចសម្រេចខាងលើ ត្រូវទទួល បន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕