ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល, ប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩), ប្រធានអនុគណកម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណ: និងជាអ្នកនាំពាក្យនៃគណកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ តំណាងលោកសាស្ត្រា ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដឹកនាំគណប្រតិភូចូលរួមកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីសម្រាប់អាស៊ានឌីជីថលសុខភាពសាធារណ ក្រោមប្រធានបទ “សហការដេីម្បីសុខភាព និងក្តីរីករាយកាន់តែប្រសេីរឡេីងនៅលេីសាកលលោកក្រោយពីការរាតត្បាតជំងឺ” ពីថ្ងៃទី៦ ដល់ទី៧ ខែតុលា ឆ្នាំ២០២១។
នៅក្នុងកិច្ចប្រជុំពិសេសនេះ លោកស្រីរដ្ឋលេខាធិការ ឱ វណ្ណឌីន ត្រូវបានជ្រេីសរេីសធ្វេីជាវាគ្មិនម្នាក់ក្នុងចំណោមវាគ្មិនជាច្រេីនទៀត នៅក្នុងរបៀបវារ: ពិភាក្សាជជែកវែកញែកអំពីបទពិសោធន៍ និងផលប៉ះពាល់សុខភាពនិងសេដ្ឋកិច្ច ព្រមទាំងបញ្ហាប្រឈមដែលជួបប្រទះក្នុងកំឡុងពេលអន្តរាគមន៍ឆ្លេីយតបទៅនឹងការរាតត្បាត នៃជំងឺកូវីដ-១៩ ក្នុងតំបន់ ជាពិសេសនៅក្នុងប្រទេស។ ក្នុងពេលផ្តល់បទអន្តរាគមន៍ឆ្លេីយតបទៅនឹងសំណួរ លោកស្រីរដ្ឋលេខាធិការ ឱ វណ្ណឌីន បានបញ្ជាក់ពីសារៈសំខាន់បំផុតដែលមិនអាចខ្វះបាននូវភាពដឹកនាំដ៏ខ្លាំង ចំទិសដៅ រហ័សរហួន និងវៃឆ្លាតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការឆ្លេីយតប ដាក់ចេញវិធានការបត់បែន សំដៅគ្រប់គ្រងបានល្អនូវស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ជជាពិសេសលោកស្រី បានលេីកបង្ហាញពីភាពជោគជ័យរបស់កម្ពុជាក្នុងការអនុវត្តន៍គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស និងលទ្ធផលសម្រេចបានលេីកិច្ចការដ៏សំខាន់នេះ នៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ការគ្រប់គ្រងការងារ និងទិន្នន័យតាមប្រព័ន្ធឌីជីថល ក៏ត្រូវបានលេីកឡេីងជាបែបបទពិសោធន៍មួយផ្នែករបស់កម្ពុជា ទន្ទឹមនឹងការបញ្ជាក់របស់លោកស្រី ជូនអង្គប្រជុំដែរថា ការដឹកនាំខ្លាំង និងដាក់ចេញយន្តការត្រឹមត្រូវ ព្រមទាំងការវិនិយោគលេីវិស័យសុខភាពសាធារណ:នេះ និងការពង្រឹងប្រព័ន្ធសុខាភិបាលនៃប្រទេសសមាជិកអាស៊ាន មិនត្រូវមេីលរំលងឡេីយនៅក្នុងផែនការត្រៀមលក្ខណ:តទៅមុខទៀត សម្រាប់ឆ្លេីយតបការរាតត្បាតនាពេលខាងមុខ ហេីយយេីងត្រូវរៀនរស់នៅក្នុងប្រក្រតីភាពថ្មី ក្នុងបរិបទដែលវីរុសកូវីដ-១៩ វិវត្តន៍បម្លែងខ្លួន ដោយយេីងមិនអាចនឹងសម្លាប់បានអស់នោះឡេីយ ដោយ “យេីងមិនត្រូវជាប់គាំងក្នុងប្រអប់កូវីដ-១៩ ហេីយយេីងត្រូវត្រួតត្រាកូវីដ-១៩ ជាជាងទុកឱ្យកូវីដ-១៩ ត្រួតត្រាជីវិតរស់នៅប្រចាំថ្ងៃរបស់យេីង
“ ឡេីយ។ ដូច្នេះ ការរៀនរស់នៅ ជាមួយនឹងការបន្តកិច្ចការពារការចម្លងរោគ ជាប្រធានបទសម្រាប់យេីងយកទៅគិត និងរៀបចំខ្លួន ដោយត្រៀមលក្ខណ:ទុកជាមុន ជាមួយនឹងការវាយតម្លៃហានិភ័យ បន្ធូរបន្ថយវិធានការ និងជំរុញការចាក់វ៉ាក់សាំងឱ្យបានលឿន ប្រជាជនជាច្រេីនទទួលបានវ៉ាក់សាំង និងបានគ្រប់ប្រទេសផងដែរ។ ការធ្វេីដំណេីរ និងការទទួលស្គាល់នូវបណ្ណបញ្ជាក់ចាក់វ៉ាក់សាំងក្នុងបណ្តាប្រទេសអាស៊ាន ក៏ជាចំណុចលេីកឡេីងសម្រាប់ការយល់ដឹងផងដែរ។ ការសាមគ្គីភាពក្នុងប្រទេស ក្នុងតំបន់ និងលេីសាកលោក ជាមួយនឹងកិច្ចសហប្រតិបត្តិការបែបពហុវិស័យ ជាជំហានដែលយេីងគួរតែបោះទៅមុខ ដោយមិនត្រូវមានការបែងចែកពិភពលោក មានការរេីសអេីង រួមទាំងវ៉ាក់សាំងផងដែរ។ កិច្ចសហការាមួយដៃគូរ ដូចជាអង្គការសុខភាពពិភពលោក និងអង្គការផ្សេងៗ ជាតម្រូវការរួមគ្នាដេីម្បីជួយគ្នាទៅវិញទៅមក វះកាត់ និងឆ្លងកាត់ចេញពីប្រអប់កូវីដ-១៩ ទាំងអស់គ្នា សំដៅឆ្ពោះទៅវត្ថុបំណងរបស់យេីងទាំងអស់គ្នា គឺ “សហការដេីម្បីសុខភាព និងក្តីរីករាយកាន់តែប្រសេីរឡេីងនៅលេីសាកលលោកក្រោយពីការរាតត្បាតជំងឺ”។
គោលបំណងនៃកិច្ចប្រជុំ គឺពិភាក្សាអំពីប្រធានបទផុសចេញពីឈុតឆាកនានានៅពីក្រោយការរាតត្បាតជំងឺ និងមេរៀនបទពិសោធន៍កេីតចេញពីការរាតត្បាតជំងឺកូវីដ-១៩ សំដៅឆ្ពោះទៅការវិនិយោគ និងផ្តល់ហិញ្ញវត្ថុ ព្រមទាំងបង្កេីនការយល់ដឹង និងរួមកិច្ចសហការសម្រាប់សុខភាពសាធារណ:។
កិច្ចប្រជុំពិសេសនេះ ត្រូវបានប្រារព្ធពិធីបេីកដោយមមានវត្តមានលោក Dato Dr. Mohd Amin Liew Abdullah, រដ្ឋមន្ត្រីនៃការិយាល័យនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃប្រទេសប្រុយណេ ដែលបច្ចុប្បន្ន ប្រទេសនេះជាប្រធានអាស៊ាន, លោក Dato Dr. Hi Md Isham bin Jaafar រដ្ឋមន្ត្រីសុខាភិបាលប្រុយណេ និងលោក Dato Lim Jack Hoi អគ្គលេខាធិការអាស៊ាន ដោយមានការចូលរួមពីលោក លោកស្រី រដ្ឋមន្ត្រីសុខាភិបាល រដ្ឋមន្ត្រីសេដ្ឋកិច្ច អជ្ញាធរសុភាពសាធារណ:នៅក្នុងអាស៊ាន ប្រទេសសមាជិកអាស៊ានទាំង១០ វិទ្យាស្ថានសិក្សា និងស្រាវជ្រាវនៃបណ្តប្រទេសអាស៊ាន អង្គការសុខភាពពិភពលោក ធនាគារពិភពលោក មូលនិធិ Rockefeller មូលនិធិ Bill & Melinda Gates និងដៃគូពាក់ព័ន្ធ សរុបចំនួន ៣៣៨នាក់៕
ដោយ, សិលា