តំបន់អាស៊ីមានសក្ដានុពលយ៉ាង ខ្លាំងលើវិស័យសេដ្ឋកិច្ចមិនអាចទុកឱ្យមានសង្គ្រាមកើតឡើងឡើយ

ចែករំលែក៖

លោកស្រី គ្រីស្ទីន ឡាហ្កាក អគ្គនា យិកាមូលនិធិរូបិយវត្ថុអន្ដរជាតិ IMF នៅពេលលោកស្រីចូលរួមនៅក្នុងសន្និសីទស្ដីពីការបោះជំហានទៅមុខរបស់អាស៊ីដែលបានរៀបចំធ្វើនៅទីក្រុងញូវដេ លីប្រទេសឥណ្ឌានោះបានមានប្រសាសន៍ ថា អាស៊ីតំណាងឱ្យ៤០ភាគរយនៃសេដ្ឋ កិច្ចសកល ។

ក្នុងរយៈពេល៤ឆ្នាំទៅមុខអាស៊ីនឹងជួប កំណើនសេដ្ឋកិច្ចដែលតំណាងឱ្យ២ភាគ៣ នៃកំណើនសេដ្ឋកិច្ចសកល។ នេះជាការ វាយតម្លៃរបស់លោកស្រីអគ្គនាយិកា មូលនិធិរូបិយវត្ថុអន្ដរជាតិ IMF នៅក្នុង សន្និសីទសេដ្ឋកិច្ចក្នុងប្រទេសឥណ្ឌា។ អាស៊ីពិតជាមានសក្ដានុពល និងដើរតួ សំខាន់ក្នុងសេដ្ឋកិច្ចពិភពលោក។ ដោយ មើលទៅលើតួនាទីមិនអាចខ្វះបានរបស់អាស៊ីវិធានការគ្រប់យ៉ាងដើម្បីជំរុញ កម្លាំងសេដ្ឋកិច្ចគឺជាអ្វីដែលពិភពលោកជាពិសេសតំបន់អាស៊ីខ្លួនឯងត្រូវគិតគូរផ្ដល់តម្លៃ ។

នៅក្នុងពេលសេដ្ឋកិច្ចពិភពលោក កំពុងជួបការលំបាកដូចជាការដើរថយ ក្រោយនៃសេដ្ឋកិច្ចចិន ប្រាក់ដុល្លារអា មេរិកឡើងថ្លៃប្រេងចុះថោក ហើយនិង វិបត្ដិសេដ្ឋកិច្ចនៅរុស្ស៊ី និងប្រេស៊ីល នោះវាមានសារសំខាន់ណាស់ដែលអាស៊ី ត្រូវតែធ្វើកំណែទម្រង់រចនាសម្ព័ន្ធក្នុង តំបន់ក្នុងប្រទេសដើម្បីជំរុញឱ្យមានការ ប្រកួតប្រជែង ការបង្កើតការងារ និង ធានាកំណើនសេដ្ឋកិច្ចទៅថ្ងៃអនាគត។ អគ្គនាយិកាមូលនិធិរូបិយវត្ថុអន្ដរជាតិ IMF នៅបានវាយតម្លៃថា ការពង្រឹង ធានាបរិយាកាសល្អសម្រាប់អ្នកធ្វើជំនួញ ហើយនិងការអភិវឌ្ឍទីផ្សារភាគហ៊ុនគឺ ជាកូនសោគន្លឹះសំខាន់សម្រាប់តំបន់ អាស៊ីទាំងមូល។មួយវិញទៀតលោកស្រី គ្រីស្ទីន ឡាហ្កាក នៅបានផ្ដល់អនុសាសន៍ សម្រាប់ប្រទេសមហាយក្សសេដ្ឋកិច្ចនៅ អាស៊ីត្រូវរៀបចំឱ្យមានលំនឹងសេដ្ឋកិច្ច ឡើងវិញ។ នៅប្រទេសចិនត្រូវកែទម្រង់ របៀបគ្រប់គ្រងក្រុមហ៊ុន ចំណែកនៅ ជប៉ុនក៏ត្រូវតែកែទម្រង់សេដ្ឋកិច្ចដែរ និង ការសាងសង់កែលម្អហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសឥណ្ឌា ។

អ្នកជំនាញរបស់ប្រទេសសិង្ហបុរីបានឱ្យដឹងថា ផ្លូវពាណិជ្ជកម្មដែនសមុទ្រ នៅសតវត្សរ៍ទី២១នោះនឹងត្រួសត្រាយ ផ្លូវដល់ការបង្កើតសហគមន៍សេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិកព្រមទាំងជួយជំរុញយ៉ាងធំធេងនូវសក្ដានុពលដើម្បីផ្ដល់កំណើន សេដ្ឋកិច្ចយ៉ាងលឿនរបស់ប្រទេសដែល មានទីផ្សារកំពុងរីកលូតលាស់ ។

ពាក់ព័ន្ធទៅនឹងការផ្ដួចផ្ដើមគំនិតថ្មី របស់ចិននូវផ្លូវពាណិជ្ជកម្មដែនសមុទ្រ នៅសតវត្សរ៍ទី២១ដែលជាការយកមក ប្រើឡើងវិញនូវផ្លូវសមុទ្រសម្រាប់ការផ្លាស់ប្ដូរវប្បធម៌និងសេដ្ឋកិច្ចរវាងប្រទេស ចិនសម័យបុរាណ និងពិភពលោកទាំង មូលនោះលោក Zhaeo Heong អ្នកស្រាវ ជ្រាវជាន់ខ្ពស់នៅឯវិទ្យាស្ថានសម្រាប់ សិក្សាតំបន់អាស៊ីអាគ្នេយ៍នៅក្នុងប្រទេស សិង្ហបុរីបានសរសេរនៅក្នុងអត្ថបទមួយថា ប្រព័ន្ធដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធ កាន់តែប្រសើរដែលចិនបានរាប់បញ្ចូលក្នុងផែនការរបស់ខ្លួនដើម្បីជំរុញការត ភ្ជាប់គ្នានៅក្នុងតំបន់នោះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតសហគមន៍ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ។

អត្ថបទនោះនិយាយថា នៅតែមាន ភាពខុសប្លែកគ្នាយ៉ាងខ្លាំងចំពោះផ្នែក ហេដ្ឋារចនាសម្ព័ន្ធក្នុងចំណោមបណ្ដា ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយ តំបន់នោះចាំបាច់ត្រូវតែមានការកែ ទម្រង់និងការវិនិយោគទ្រង់ទ្រាយធំដើម្បីលើកកម្ពស់ផ្លូវដឹកជញ្ជូនដ៏ទន់ខ្សោយ នោះ។ អត្ថបទនោះបានបន្ថែមទៀតថា របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីបានប៉ាន់ប្រមាណថា ទ្វីបអាស៊ីទាំង មូលត្រូវការទឹកប្រាក់៧៣០ពាន់លាន ដុល្លារក្នុងមួយឆ្នាំ ក្នុងការវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធនៅមុនឆ្នាំ២០២០ ។

អត្ថបទនោះបាននិយាយថា ចិនបាន មើលឃើញឱកាសលើការធ្វើឱ្យប្រសើរឡើងដល់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ នេះ ហើយកំពុងធ្វើការងារលើគោល នយោបាយពាក់ព័ន្ធដើម្បីផ្ដួចផ្ដើមគំនិតក្នុងការបង្កើតផ្លូវពាណិជ្ជកម្មដែនសមុទ្រនៅសតវត្សរ៍ទី២១នេះ ។

ចិននឹងរួមវិភាគទានប្រាក់ចំនួន៤០ពាន់លានដុល្លារដើម្បីបង្កើតមូលនិធិផ្លូវពាណិជ្ជកម្មដើម្បីពង្រឹងការតភ្ជាប់គ្នានិងពង្រឹងកិច្ចសហប្រតិបត្ដិការនៅក្នុងតំបន់ ជិតខាងរបស់ចិន ។

លោក Zhaeo Heong បាននិយាយ ថា មូលនិធិផ្លូវពាណិជ្ជកម្មថ្មីនោះនឹងត្រូវ ប្រើប្រាស់ដើម្បីផ្ដល់ការវិនិយោគ និង ការគាំទ្រខាងហិរញ្ញវត្ថុដើម្បីអនុវត្ដ គម្រោងហេដ្ឋារចនាសម្ព័ន្ធធនធាន កិច្ច សហប្រតិបត្ដិការផ្នែកឧស្សាហកម្មកិច្ចសហប្រតិបត្ដិការហិរញ្ញវត្ថុ និងគម្រោង ផ្សេងៗទៀតដែលពាក់ព័ន្ធទៅនឹងការ តភ្ជាប់គ្នាសម្រាប់ប្រទេសនៅតាមផ្លូវ ពាណិជ្ជកម្មដែនសមុទ្រដែលខ្លួនបានស្នើ ឡើងនោះ ។

រួមជាមួយនឹងរដ្ឋាភិបាលកណ្ដាលរបស់ ចិន រដ្ឋាភិបាលតំបន់ក៏បានចូលរួមនឹង បេសកកម្មនោះដែរ។ នៅដើមខែឧសភា រដ្ឋាភិបាលរបស់ក្រុង Fuzehou នៃខេត្ដ Fujian ភាគនិរតីនៃប្រទេសចិនបាន និយាយថា ខ្លួនបានបង្កើតមូលនិធិចំនួន ១.៦ពាន់លានដុល្លារដើម្បីគាំទ្រកម្មវិធី ខ្សែក្រវាត់សេដ្ឋកិច្ចសម្រាប់ផ្លូវពាណិជ្ជកម្មនិងផ្លូវពាណិជ្ជកម្មដែនសមុទ្រនៃ សតវត្សរ៍ទី២១នោះ ។

លោក Zhaeo បានសរសេរថា ភាព សកម្មរបស់រដ្ឋាភិបាលតំបន់ពិតជាជំរុញ ឱ្យមានការវិនិយោគថ្មីៗនៅក្នុងតំបន់ នេះ ។ចំពោះការព្រួយបារម្ភក្នុងចំណោម ប្រទេសខ្លះអំពីតួនាទីនាំមុខរបស់ចិននៅក្នុងការអភិវឌ្ឍផ្លូវពាណិជ្ជកម្មដែនសមុទ្រ នោះលោក Zheng Yeongnian ជានាយក វិទ្យាស្ថានអាស៊ីបូព៌ា (Est Asian Institut) នៅក្នុងប្រទេសសិង្ហបុរីបាននិយាយថា ចិនមិនស្វែងរកការធ្វើអាណានិគមនោះទេ។ ប៉ុន្ដែខ្លួនមានបំណងក្នុងការបង្កើត ឱ្យមានស្ថានភាពឈ្នះ=ឈ្នះជាមួយបណ្ដាប្រទេសពាក់ព័ន្ធនៅទ្វីបអាស៊ីអាហ្វ្រិក និងអាមេរិកឡាទីន ។

លោក Zheng បាននិយាយថា ចិន មានបទពិសោធន៍ច្រើនក្នុងការសាង សង់ហេដ្ឋារចនាសម្ព័ន្ធ និងធនធានហិរញ្ញ វត្ថុរបស់ខ្លួន ហើយខ្លួនអាចចែករំលែក បច្ចេកវិទ្យានិងដើមទុនទៅបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នៅតាមបណ្ដោយផ្លូវ ពាណិជ្ជកម្មដែនសមុទ្រដែលអាចជួយ ជំរុញយ៉ាងធំធេងដល់សក្ដានុពលនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ពួកគេ ៕

4cff2730-c00c-46dd-8291-fa30022de313

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print