ខេត្តពោធិ៍សាត់ ៖ ព័ត៌មានបឋម សេចក្តីរាយការណ៍នានាជុំវិញកន្លែងកើតហេតុ នាព្រឹកថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ នេះថា មានករណីប្រទះឃើញបង្វិចសពនារីម្នាក់ ទើបមានការបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋក្បែរខាង និងស្ថាប័នមានសមត្ថកិច្ច ។
ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងត្រង់ចំណុចមុខបន្ទប់១ក្នុងបរិវេណផ្ទះសំណាក់យីហោ(យុិនសុិនថ្មី)ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។
ប្រភពរាយការណ៍ដដែលបន្តទៀតថា សពនារីក្នុងបង្វិចភួយ និងកម្រាលពួកដូចក្នុងរូបភាពនេះ គេពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយជនដៃដល់ជានណាបានធ្វើសកម្មភាពកាលវេលាម៉ោងប៉ុន្មាននោះឡើយ គ្រាន់តែមេការផ្ទះសំណាក់យិហោ(យុិនសុិនថ្មី)ដែលសំបូរឿងអាស្រូវនោះថា នៅវេលាម៉ោងខាងលើឃើញជនម្នាក់លើកបង្វិចនេះបំរ៉ុងដាក់ម៉ូតូ មុនដំបូងខ្លួន(មេការ)ស្មានថាជននោះលួចសម្ភារផ្ទះសំណាក់ ស្រាប់តែទំលាក់ចុះវិញរួចជិះម៉ូតូគេចបាត់ ពេលពិនិត្យមើលទើបបង្កការភ្ញាក់ផ្អើលបែបនេះតែម្ដង ។
ទោសយ៉ាងក្ដី ៖ ករណីឃាតកម្មខាងលើនេះ ពុំទាន់មានការបញ្ជាក់អះអាងណាមួយ ពីសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាននោះទេ ខណៈកំពុងមមាញឹកក្នុងការស្រាវជ្រាវ គ្រាន់តែបញ្ជាក់ខ្លះៗពិតជាកើតមានពិប្រាកដមែន ប៉ុន្តែករណីឃាតកម្មនេះគេជឿជាក់ជនបង្កមិនអាចគេចផុតពីសំណាញ់ច្បាប់បានទេ ព័ត៌មានលំអិតរងចាំតាមដានបន្តទាំងអស់គ្នា ៕
ដោយ៖ បុឹម ពិន