ក្លិប Barcelona គាំទ្រក្របខ័ណ្ឌ Super League ដោយសារតែកង្វល់របស់ច្បាប់ FFP

ចែករំលែក៖

នាយកប្រតិបត្តិរបស់ក្លិប Barcelona បាននិយាយថា ក្លិបគាំទ្រដល់ក្របខ័ណ្ឌEuropean Super League ដើម្បីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុតឹងរ៉ឹងលើក្រុមខណៈដែលច្បាប់លេងដោយយុត្តិធម៌ផ្នែកហិរញ្ញវត្ថុ (FFP) របស់ UEFA ដើរតួក្នុងការគ្រប់គ្រងដែលគាំទ្រដោយក្លិបដូចជា Paris St Germain និងManchester City 

UEFA បានដាក់ចេញបទបញ្ជារបស់ FFP ក្នុងឆ្នាំ២០០៩ ក្នុងគោលបំណងបញ្ឈប់ក្លិបដែលខាតបង់ធំតាមរយៈការចំណាយលើកីឡាករទោះបីអង្គការនេះបានបន្ធូរបន្ថយច្បាប់បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ដោយលុបចោលកាតព្វកិច្ចខ្លះក៏ដោយ។

ច្បាប់នេះត្រូវបានត្រួតពិនិត្យយ៉ាងល្អិតល្អន់បន្ទាប់ពីសកម្មភាពផ្ទេររបស់ក្លិបPSG ដែលគាំទ្រដោយកាតាកាលពីរដូវក្តៅឆ្នាំមុនដែលពួកគេបានចុះហត្ថលេខាលើកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលរបស់ Barcelona គឺ Lionel Messi ក៏ដូចជា Sergio Ramos, GianluigiDonnarumma និង Georginio Wijnaldum ខណៈដែលបានចំណាយប្រាក់ឈ្នួលយ៉ាងច្រើនដើម្បីផ្តួលគូប្រជែងរបស់ពួកគេ។

ទន្ទឹមនឹងនេះក្លិប Man City ដែលគ្រប់គ្រងដោយអាប៊ូដាប៊ីបានចំណាយប្រាក់១០០លានផោន (១៣៥.៨០ លានដុល្លារអាមេរិក) ក្នុងក្របខ័ណ្ឌ Premier League ដើម្បីចុះហត្ថលេខាជាមួយ Jack Grealish ពីក្រុម Aston Villa 

ផ្ទុយទៅវិញ Barcelona កំពុងជំពាក់បំណុលគេចំនួន១.៣៥ពាន់លានអឺរ៉ូ (១.៥៦ពាន់លានដុល្លារ) ត្រូវបានបង្ខំឱ្យកាត់បន្ថយប្រាក់ឈ្នួលរបស់កីឡាករនៅរដូវក្តៅនេះដោយសារតែបទប្បញ្ញត្តិហិរញ្ញវត្ថុតឹងរ៉ឹងរបស់ La Liga ។ ពួកគេត្រូវបានគេផ្តល់ថវិកាអតិបរមាចំនួន៩៨លានអឺរ៉ូសម្រាប់រដូវកាលនេះដែលជាការធ្លាក់ចុះដ៏ធំពី៣៤៧លានអឺរ៉ូនៅរដូវកាលចុងក្រោយនេះ

លោក Ferran Reverter នាយកប្រតិបត្តិក្លិប Barcelona បានប្រាប់សន្និសីទសារព័ត៌មានមួយថា សម្រាប់យើង Super League គឺអំពីការបង្កើតការប្រកួតប្រជែងដែលទាក់ទាញជាងបញ្ហារបស់ FFP ។ យើងត្រូវធ្វើការឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅអំពីអ្វីដែលបានកើតឡើងនៅរដូវក្តៅនេះ។ UEFA កំពុងបើកទ្វារឱ្យក្លិបបញ្ចូលលុយ ហើយសមាមាត្រនៃការចំណាយនឹងកាន់តែអាក្រក់ទៅៗរួមជាមួយ La Liga យើងជឿជាក់លើគំរូដែលមាននិរន្តរភាពជាងនេះ។ ប្រសិនបើ UEFA បន្តដើរតាមផ្លូវនេះវានឹងពេញចិត្តសម្រាប់ក្លិផ្សេងៗ ខណៈដែលធ្វើឱ្យខូចម៉ាកយីហោរបស់ Barcelona

លោក Aleksander Ceferin ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ UEFA បានប្រាប់សមាគមក្លិបអឺរ៉ុបកាលពីខែមុនថា UEFA កំពុងសម្លឹងមើលគំរូថ្មីនៃការគ្រប់គ្រងហិរញ្ញវត្ថុដោយមិនផ្តល់ព័ត៌មានលម្អិត។ វាដល់ពេលហើយដើម្បីសួរពីវិធីចាស់និងវិធានការប្រពៃណី។ ឥឡូវនេះវាដល់ពេលដែលត្រូវធ្វើការរួមគ្នាយ៉ាងម៉ឺងម៉ាត់ដើម្បីដាក់ឱ្យមានប្រព័ន្ធគ្រប់គ្រងថ្លៃដើមផ្ទាល់។

សូមបញ្ជាក់ថា ក្លិបធំៗដូចជា BarcelonaReal Madrid និង Juventus គឺជាអ្នកគាំទ្រនៃការបង្កើតក្របខ័ណ្ឌ Super League ដែលត្រូវបានប្រកាសកាលពីខែមេសា ប៉ុន្តែត្រូវបានបាត់បង់ក្លិបគាំទ្រ បន្ទាប់ពីការដកក្លិបអង់គ្លេសចំនួន៦បានដកខ្លួនចេញ ហើយបន្ទាប់មកក្លិប Atletico Madrid, AC Milan និង Inter Milan ក៏ដកខ្លួនចេញជាបន្តបន្ទាប់ទៀត ៕

...

ដោយ៖ ភារៈ(រូបភាព ៖ Reuters)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print