យោធាថៃឃាត់ខ្លួនជនជាតិថៃ៥នាក់និងម៉ូតូចំនួន៦គ្រឿងបម្រុងឆ្លងដែនមកប្រទេសកម្ពុជា 

ចែករំលែក៖

ក្រុងប៉ោយប៉ែតៈ កម្លាំងយោធាថៃប្រចាំការនៅតាមបន្ទាត់ព្រំដែនថៃ-កម្ពុជា ក្នុងភូមិសាស្រ្តស្រុកតាព្រះយ៉ាកាលពី ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ក្រោយពីទទួលបានសេចក្ដីរាយការណ៍មកថា នឹងមានការលួចនាំម៉ូតូបញ្ជូនទៅលក់ឲ្យជនជាតិខ្មែរតាមច្រករបៀង ត្រង់បរិវេណភូមិរ៉មត្រៃ ឃុំទ័ពស្ដេច ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ទើបសមត្ថកិច្ចថៃបានដឹកនាំកម្លាំងល្បាតចុះត្រួតពិនិត្យ និងបានឃាត់ខ្លួនបណ្ដាញលួចនាំម៉ូតូបញ្ជូនទៅលក់នៅប្រទេសជិតខាងចំនួន៦គ្រឿង ព្រមទាំងជនត្រូវចោទ៥នាក់ទៀត។ សមត្ថកិច្ចតាមបន្ទាត់ព្រំដែនបានប្រាប់ថាបន្ទាប់ពីការត្រួតពិនិត្យរបស់កម្លាំងសមត្ថកិច្ចថៃបានរកឃើញថាមានវត្ថុតាងម៉ូតូចំនួន៦គ្រឿង រួមមាន៖ ម៉ូតូម៉ាកHonda Scoopy ពណ៌សចំនួន៣គ្រឿង, ម៉ូតូHonda ADVពណ៌ខ្មៅចំនួន២គ្រឿង និងម៉ូតូម៉ាកHonda ADV ពណ៌ក្រហម១គ្រឿង និងឃាត់ខ្លួនជនត្រូវចោទជាជនជាតិថៃបានចំនួន៥នាក់ ដែលអ្នកទាំងអស់រស់នៅក្នុងស្រុកតាព្រះយ៉ា ខេត្តស្រះកែវ។

បេលសមត្ថកិច្ចថៃសួរចម្លើយបុរសជនជាតិថៃឈ្មោះសុវីត បានសារភាពថា ពួកគេត្រូវបានជួលពី”ចែ ណាង” មិនស្គាល់នាមត្រកូលពិត ជួលឲ្យបើកម៉ូតូបញ្ជូនទៅឲ្យនាយទុនជនជាតិខ្មែរ ដោយបានថ្លៃឈ្នួលក្នុងមួយគ្រឿង៥០០បាត ទើបសមត្ថកិច្ចស្រុកតាព្រះយ៉ាបញ្ជូនជនសង្ស័យទាំង៥នាក់ រួមទាំងវត្ថុតាងទៅឲ្យសមត្ថកិច្ចជំនាញ ដើម្បីចាត់ការតាមច្បាប់បន្ត៕ ដោយ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print