ពលករខ្មែរចំនួន៨នាក់ បម្រុងឆ្លងដែនត្រូវកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ នៅក្នុងខែតុលាឆ្នាំ២០២១នេះគេមើលឃើញថាកងកម្លាំងសមត្ថកិច្ចចម្រុះនៅបន្តឃាត់ពលករខ្មែឆ្លងដែនជាបន្តបន្ទាប់ជាក់ស្ដែងពលករខ្មែរចំនួន ៨នាក់ ក្នុងនោះស្រីចំនួន ៤នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងកងការពារព្រំដែនលេខ៥០៣ សហការជាមួយវរសេនាតូចថ្មើរជើងលេខ៥១៤ និងនគរបាលព្រំដែនគោកលេខ៩១១នៅវេលាម៉ោង០៦និង១៥០០នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។ គ្រា ដែលពួកគេបម្រុងដើរឆ្លងដែនក៏ត្រូវកម្លាំងចម្រុះឃាត់ខ្លួនតែងម្ដង។

ការឃាត់ខ្លួនពលករខាងលើដឹកនាំកម្លាំងដោយលោកវរសេនីយ៍ត្រី យ៉ែម សំបូរ មេបញ្ជាការកងអនុសេនាធំល្បាតទី៥ សហការជាមួយកម្លាំងចម្រុះ ឃាត់ខ្លួនបានពលករ ចំនួន ៨នាក់ ស្រី ៤នាក់ ដែលបម្រុងឆ្លងដែនទៅប្រទេសថៃ ។

កម្លាំងសមត្ថកិច្ចចម្រុះពង្រឹងការល្បាត តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ ក្នុងដំណាក់កាលការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍ ។

ក្រោយពីឃាត់ខ្លួន ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុខសុវត្ថិភាព និងខាតបង់ប្រាក់ជាបន្តបន្ទាប់ និងសូមបន្តចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ អោយបានទាំងអស់គ្នា ដើម្បីគ្រួសារ និងសង្គមជាតិ៕

ពលករខាងលើបន្ទាប់ពីឃាត់ខ្លួន បានប្រគល់ឱ្យទៅក្រុមការងារចម្រុះនៅច្រកអូរបីជាន់ ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ។ដោយ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print