សិក្ខាកាមកងយោធពលខេមរភូមិន្ទ ១៥នាក់ វិលត្រឡប់ចូលប្រទេសវិញ ក្រោយពីបញ្ចប់កម្មសិក្សាពីប្រទេសវៀតណាម

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅថ្ងៃអាទិត្យ ៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានបំពេញបែបបទ ជូនសិក្ខាកាមកងយោធពលខេមរភូមិន្ទចំនួន ១៥នាក់ ស្រី ០៤នាក់ បានបញ្ចប់កម្មសិក្សាពីប្រទេសវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី បូ គឹមជួន នាយការិយាល័យបណ្តុះបណ្តាល នាយកដ្ឋានបុគ្គលិក នៃក្រសួងការពារជាតិ។

ដោយអនុវត្តតាមសេចក្តីណែនាំ របស់អនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ក្រុមការងារបានធ្វើតេស្តរហ័ស ជាលទ្ធផល(អវិជ្ជមាន) និងបន្តធ្វើចត្តាឡីស័កសិក្ខាកាមខាងលើ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន ជួសជុលនិងបញ្ជូនសារ ខេត្តកំពង់ស្ពឺ តាមវិធានការរបស់អនុគណៈកម្មការ។

សូមបញ្ជាក់ថា, សិក្ខាកាមកងយោធពលខេមរភូមិន្ទ ក៏ដូចជាសិក្ខាកាម នគរបាលជាតិ ដែលបានទៅបំពេញកម្មសិក្សានៅប្រទេសវៀតណាម ពេលបញ្ចប់ត្រូវបានត្រឡប់មកកាន់មាតុប្រទេសវិញ ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលប្រទេសវៀតណាម ពិសេសសមត្ថកិច្ចនៅច្រកអន្តរជាតិ បានចាត់ចែង រៀបចំបែបបទ និងអនុវត្តតាមវិធានសុខាភិបាលយ៉ាងម៉ត់ចត់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print