ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ យោធភូមិភាគពិសេស បានបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគពិសេស និងឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគពិសេស បានអញ្ជើញចុះពិនិត្យតាមគោលដៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ម្ជុលទី៣ (ដូសជម្រុញ) ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងជនបរទេស ៣សង្កាត់ មាន៖ សង្កាត់ចាក់អង្រែលើ(សាលាបឋម
សិក្សាចាក់អង្រែលើ) សង្កាត់ចាក់អង្រែក្រោម (អតីតរោងចក្រស្ពតវ៉ែរ) និងសង្កាត់បឹងទំពន់២ (សាលាបឋមសឹក្សាវត្តដំបូកខ្ពស់) ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នេះយោងតាមផេកកងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ បានបង្ហោះនៅរសៀលថ្ងៃនេះ ។

លោកឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី ក៏បានថ្លែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារ គ្រូពេទ្យយោធភូមិភាគពិសេស និងអាជ្ញាធរមូលដ្ឋានដែលបានសហការយកចិត្តទុកដាក់អនុវត្តភារកិច្ចទោះបីត្រូវជួបបញ្ហាប្រឈមខ្លះៗក៏ដោយ ក៏នៅតែពុះពារជំនះរាល់ការលំបាកសម្រេចបាននូវរាល់ភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ទទួលបានជោគជ័យ។ ចំពោះការងារ ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសជំរុញ ដែលត្រូវយុទ្ធនាចាក់ជូនប្រជាពលរដ្ឋ កម្មករកម្មការិនី និយោជិក និងជនបរទេសក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក បានសំណូមពរត្រូវសហការគ្នាបន្តទៀត ក្នុងការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសជំរុញ ជូនប្រជាពលរដ្ឋ ដោយត្រូវបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ និងត្រៀមលក្ខណៈជួយសង្គ្រោះ ដើម្បីការពារសុខភាព និងអាយុជីវិតប្រជាពលរដ្ឋពីការឆ្លងជំងឺកូវីដ-១៩ ។

នៅក្នុងឱកាសនោះប្រជាពលរដ្ឋកម្មករកម្មការិនី និយោជិត និងជនបរទេសទាំងអស់បានសំដែងក្តីសប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ នៅក្នុងកាលៈទេសៈដ៏លំបាកនេះសម្ដេចបានស្វះស្វែងរកជំនួយវ៉ាក់សាំង និងទិញវ៉ាក់សាំងមកចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដោយឥតគិតថ្លៃ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print