លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សោកស្តាយលោកស្រី ស៊ី តូន ដែលមានជម្ងឺមិនគួរឲ្យជឿ និងបានចាត់តំណាង យកថវិកាចូលរួមជួយថែទាំ និងព្យាបាលសុខភាព

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានការចុះផ្សាយតាមបណ្តាញសារព័ត៌មាន ចំពោះសុខភាពរបស់លោកស្រី ស៊ី តូន ប្រធានក្រុមប្រឹក្សាសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានជម្ងឺនឹកស្មានមិនដល់ ( បាត់បង់ស្មារតី និងបាត់បង់ការចងចាំ ) លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច បានសំដែងនូវសេចក្តីសោក និងនឹកស្មានមិនដល់ ។
ទន្ទឹមនឹងសេចក្តីអាណិត និងសោកស្តាយនេះ នៅព្រឹកថ្ងៃច័ន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមថ្នាក់ដឹកនាំ នៃគណៈចលនាស្ត្រី នៃគណៈបក្សប្រជាជនកម្ពុជា បានចាត់តាំងលោក ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាតំណាង នាំយកថវិកាមួយចំនួន ឧត្ថម្ភដល់លោកស្រី ស៊ី តូន ដើម្បីចូលរួមជួយសំរួលដល់ការព្យាបាល ។

លោក ណុប ចាន់ណារិន្ទ បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីលោកស្រី ម៉ែន សំអន និងការជូនពរដល់លោកស្រី ស៊ី តូន បានឆាប់ជាសះស្បើយ និងបរិបូរណ៌ដោយថាមពលខ្លាំងក្លា អាយុយឺនយូរ ។

បើតាមការបញ្ជាក់ពីក្រុមគ្រួសារនិងកូនចៅរបស់លោកស្រី ស៊ី តូន បានឲ្យដឹងថា លោកស្រីស៊ី តូនបានកើតជំងឺម្យ៉ាង ដែលគ្រូពេទ្យអោយឈ្មោះថា ជម្ងឺ ចាក់ កូ ។ ជំងឺនេះ វាធ្វើអោយប្រព័ន្ធខួរក្បាល ស្រឹមៗទៅ ភ្លេចការចងចាំ ប៉ុន្តែវាមិនបង្កឱ្យមានការឈឺចាប់នោះទេ ។ ជំងឺចាក់កូ ជាជំងឺម្យ៉ាងដែលកម្រនឹងកើតមានណាស់ ពោលគឺក្នុងចំណោមមនុស្ស២លាននាក់លើលោក សឹងមិនទាន់កើតម្នាក់ផង តែបែជាមកកើតលើលោកស្រី ស៊ី តូន ទៅវិញ ។

សូមរំលឹកថា លោកស្រី ស៊ី តូន ជាស្ត្រីឆ្នើមក្នុងសកម្មភាពមហាជន ប្រជាជន និងបានត្រូវប្រជាជនក្នុងមូលដ្ឋានសង្កាត់ផ្សារថ្មី១ បោះឆ្នោតគាំទ្រឲ្យធ្វើជាប្រធានក្រុមប្រឹក្សាសង្កាត់គ្រប់អាណត្តិកន្លងមកនេះ ។

លោកស្រី ស៊ី តូន បានចាប់ផ្តើមមានជម្ងឺនេះ ក្នុងរយៈពេលជិតមួយខែ លោកស្រី ស៊ី តូន គឺលោក ធរ សោ អតីតនាយកមហាវិទ្យាល័យគរុកោសល្យ ( ជិតវិមានឯករាជ្យ ) ។
លោក ធរ សោ ក៏មានជំងឺលើសឈាមខូចមួយចំហៀងខ្លួន អស់រយៈពេលជាង១០ឆ្នាំមកហើយ ។

បច្ចុប្បន្ន លោកស្រី ស៊ី តូន កំពុងស្នាក់នៅដើម្បីថែទាំសុខភាពនាគេហដ្ឋានរបស់កូន នៅក្បែរទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្តាល ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print