សង្ស័យស្រវឹងជិះម៉ូតូCBRទៅបុកម៉ូតូហុងដាឌ្រីម​ បណ្ដាលឲ្យរបួសធ្ងន់ស្រាល២នាក់​ រួចដេីរចូលអាវុធហត្ថរាជធានីភ្នំពេញបាត់

ចែករំលែក៖

​ ភ្នំពេញ​ ៖​ ស្ត្រីម្នាក់របួសធ្ងន់​ និងប្រុសស្រី២នាក់ទៀតរងរបួសស្រាល​ បន្ទាប់ពីជិះម៉ូតូឌុបគ្នាឆ្លងកាត់ផ្លូវបំបែកត្រូវបុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូមកបុកពេញទំហឹង​ កាលពីវេលាម៉ោង១១​ និង២០នាទីយប់​ ថ្ងៃទី១១​ ខែតុលារ​ ឆ្នាំ​២០២១​ នៅត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ​ តាមបណ្ដោយផ្លូវវេងស្រេង​ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ ។
​ យោងតាមសម្ដីនារីម្នាក់និងជាជនរងគ្រោះបានប្រាប់ឲ្យដឹងថា​ មុនកេីតហេតុ​ រូបគាត់មានគ្នា៣នាក់(ប្រុសម្នាក់​ ស្រី២នាក់)ជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1HV-1209 ឌុបគ្នាតាមបណ្ដោយផ្លូវវេងស្រេង​ ទិសដៅពីលិចមកកេីត​ ខណៈមកដល់ផ្លូវបំបែកជាបីស្រាប់តែមានបុរសម្នាក់ដូចជាស្រវឹងស្រាខ្លាំង​បានជិះម៉ូតូមួយគ្រឿងម៉ាក​ CBR ពណ៌លឿងលាយស​ ពាក់ស្លាកលេខភ្នំពេញ​ 1BF-3129 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧​ ទិសដៅពីត្បូងមកជេីងហេីយបុកចំជេីងស្ត្រីម្នាក់អង្គុយខាងក្រោយបណ្ដាលឲ្យបាក់ជេីងម្ខាងរងរបួសធ្ងន់​ រីឯប្រុសស្រី២នាក់ទៀតដួលរងរបួសស្រាល​ ។
​ ក្រោយកេីតហេតុភ្លាមៗ​ បុរសម្នាក់ដែលបង្កហេតុបានដកសោរម៉ូតូដេីរចូលបន្ទាយកងរាជអាវុធហត្ថរាជធានីភ្នំពេញបាត់ឈឹង​ ។ ដោយឡែកស្ត្រីម្នាក់ដែលរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ​ ។ រីឯម៉ូតូទាំងពីរគ្រឿងខាងលេីត្រូវបានសមត្ថកិច្ចមូលដ្ឋានអូសយកទៅរក្សាទុក​ រង់ចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយតាមក្រោយ​ ៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print