ក្រុងប៉ោយប៉ែត៖ សេចក្ដីរាយការពី សារព័ត៍មានថៃថាកាលពីវេលាម៉ោង០៣និង៣០នាទី ថ្ងៃទី១១ តុលា ២០២១ កម្លាំងយោធាថៃការពារព្រំដែនបន្តរឹតបន្តឹងបញ្ហាលួចឆ្លងដែនចូលប្រទេស និងការនាំទំនិញខុសច្បាប់ចេញ-ចូល បរិវេណបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងស្ថានការណ៍រាត្បាតរបស់កូវីដ-១៩ដោយកងកម្លាំងចល័តរហស័ស្រុកតាព្រះយ៉ា កងកម្លាំងបូរផា សហការជាមួយកងរយទី៤ នគបាលល្បាតព្រំដែនទី១២ បានចេញល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ រហូតប្រទះឃើញរថយន្តប៊ិកអាប់មួយគ្រឿងព៌ណខ្មៅ ពាក់ស្លាកលេខ2ฒส-5718 ក្រុងថេបមហានគរ មិនស្គាល់ឈ្មោះអ្នកបើកបរ ចតនៅសាលាឆទានភូមិណង ស៊ីម ឃុំ/ស្រុកគោកឃ្យូង ខេត្តស្រះកែវ ទើបសមត្ថកិច្ចថៃចូលទៅត្រួតពិនិត្យភ្លាម។សូមបញ្ជាក់ថា សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចចូលទៅត្រួតពិនិត្យមនុស្ស ក៏ប្រទះឃើញជនជាតិថៃចំនួន៧នាក់ ក្នុងនោះប្រុស៣និងស្រី៤នាក់ ជិះក្នុងរថយន្តប៊ិកអាប់ខាងលើ រួមទាំងសម្ភារះ ដែលមានអ្នកខ្លះដេកបន្លំភ្នែកសមត្ថកិច្ចនៅផ្នែកខាងក្រោយរថយន្ត ក្រោយពីសមត្ថកិច្ចសួរនាំបានឲ្យដឹងថា ជនជាតិថៃទាំង៧នាក់ខាងលើ មកពីតាមបណ្ដាខេត្ត របស់ប្រទេសថៃ ត្រូវការធ្វើដំណើរលួចឆ្លងដែនចូលទៅក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ដើម្បីទៅធ្វើការផ្នែកអែតមីន កាស៊ីណូអនឡាញ ដោយប្រើច្រករបៀងក្នុងការឆ្លងដែន ទើបសមត្ថកិច្ចថៃជុំខ្លួនបញ្ជូនទៅឲ្យជំនាញស្រុកគោកឃ្យូង ដើម្បីចាត់ការតាមច្បាប់បន្ត៕
ដោយ៖ វណ្ណា