សម្តេចតេជោ ហ៊ុនសែន ចាប់ផ្តើមចូលវាយកូនគោលឡើងវិញបន្ទាប់ពីខកខានជាច្រើនខែដោយសារជាប់ដៃប្រយុទ្ធជាមួយកូវីដ.១៩ !

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, ចូលវាយកូនគោលឡើងវិញបន្ទាប់ពីខកខានជាច្រើនខែដោយសារជាប់ដៃប្រយុទ្ធជាមួយកូវីដ.១៩។
សម្តេចតេជោបានថ្លែងបន្តថា, ថ្ងៃនេះជាថ្ងៃធ្វើការតែខ្ញុំបែរជាមកវាយកូន
គោលទៅវិញ។សង្ឃឹមថាបងប្អូននឹងមាន
ការយោគយល់ព្រោះខ្ញុំធ្វើការពុំមានថ្ងៃ
សម្រាកនោះឡើយ។ព្រឹកនេះពុំមានភ្លៀង
ធ្លាក់ព្រមពេលដែលឯកសារត្រូវបាន
ពិនិត្យនិងចុះហត្ថលេខារួចរាល់ក៍ចេញមក
វាយតែម្តងព្រោះកន្លែងវាយនៅជិតផ្ទះ
ស្រាប់។

សម្តេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏សូមជូនពរបងប្អូនជនរួមជាតិរួចចាកផុតពីជម្ងឺឆ្លងកូវីដ.១៩តាមរយះវិធានការ៣កុំ៣ការពារ
និងការចាក់វ៉ាក់សាំង៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print