ព្រហេីនមែន!! សុទ្ធតែជនបរទេសមកលួចលាក់ណាត់ជួបជុំគ្នាផឹកសុីនៅផ្ទះល្វែងមួយកន្លែងក្នុងសង្កាត់បឹងត្របែក​ មិនខ្លាចឆ្លងកូវីដ-១៩​ ល្មេីសនឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ ទីតាំងផ្ទះល្វែងពណ៌ឈាមជ្រូកមួយកន្លែង​ នៅតាមបណ្ដោយផ្លូវលេខ៤៧៤​ កែងផ្លូវលេខ១០៣​ ក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ ត្រូវបានជនបរទេសជួលដេីម្បីលួចបេីកការជួបជុំផឹកសុី រាំលេង​កម្សាន្ត​ជារៀងរាល់ថ្ងៃ​ដោយមិនខ្លាចឆ្លងជំងឺកូវីដ-១៩​ និងមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ​ឡើយ ។
​ ទីតាំងនេះ​ បេីគេសង្កេតមេីលពេលថ្ងៃគឺមិនមានមនុស្សចេញចូលអ្វីច្រេីននោះទេ​ តែបេីមកមេីលនាពេលយប់វិញគឺ​មានមនុស្សចេញចូលដូចគេហែកឋិនហើយថែមទាំងមានអ្នកចាំមេីលផ្លូវ​ អ្នកយាមទ្វារខាងក្នុងទៀតផង​ ។ ដូច្នេះហេីយ​ សូមអាជ្ញាធរជំនាញ​មេត្តាចុះពិនិត្យនិងហាមឃាត់ផង​ ដេីម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩​ និងជំងឺបំប្លែងថ្មី​ដែលតា​ ព្រមទាំងអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ​ ដែលបានដាក់ចេញនាពេលកន្លងមក​ ។
​ គួររំលឹកថា​ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១កន្លងទៅ​ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចស្ដីពីការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ០៧ថ្ងៃ គិតចាប់ពីថ្ងៃទី០៨ ខែតុលាឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print