រថយន្តដឹកប្រេងឥន្ធនៈPETROL ត្រូវរថយន្តម៉ុងតេរ៉ូបុកពីក្រោយ​បណ្ដាលឲ្យរងការខូចខាត​ទាំងសងខាង តែសំណាងដែរដែលគ្មានប្រេងក្នុងរថយន្ត

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តក្នុងល្បឿនលឿន​ និងមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តដឹកប្រេងឥន្ធនៈ PETROL ពីក្រោយដែលកំពុងឈប់ភ្លើងស្តុប​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ តែសំណាងល្អដែរដែលរថយន្តដឹកប្រេងគ្មានប្រេងក្នុងសុីទែនហើយក៏គ្មានអ្នករងរបួស​ដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ
បានកេីតឡេីងកាលពីវេលាម៉ោង១១​ និង១០នាទីយប់ថ្ងៃទី១២​ ខែតុលា​ ឆ្នាំ​២០២១​ នៅចំណុចភ្លើងស្តុបបារគូ តាមបណ្ដោយផ្លូវលេខ២១៧​ (ចំការដូង)​ ក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។
​ តាមប្រភពព័ត៌មានពីអ្នកបេីករថយន្តដឹកប្រេងឥន្ធនៈ PETROL ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 3F-5612 បានឱ្យដឹងថា​ ពួកគេទេីបតែដឹកប្រេងយកទៅទម្លាក់ឲ្យម៉ូយ​ ហេីយធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ២១៧​ ក្នុងទិសដៅពីជេីងទៅត្បូង​ ខណៈមកដល់ចំណុចកេីតហេតុក៏ឈប់ភ្លើងស្តុបពណ៌ក្រហម​ ។ ភ្លាមៗនោះដែរស្រាប់តែមានបុរសម្នាក់បេីករថយន្តម៉ាក​ Montero​ ពណ៌ស្លែ​ ពាក់ស្លាកលេខភ្នំពេញ​ 2H-2147 មកបុកពីក្រោយយ៉ាងពេញទំហឹង​បណ្ដាលឲ្យរថយន្តដឹកប្រេងរងការខូចខាតកាងខាងក្រោយ​យ៉ាងដំណំ រីឯរថយន្តបង្កបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំដូចគ្នា​ តែក្នុងករណីនេះមិនបណ្ដាលឲ្យអ្នកណាម្នាក់រងរបួសនោះទេ​ ហេីយនេះក៏ជាសំណាងដែរ​ ដែលរថយន្តដឹកប្រេងខាងលេីបានទម្លាក់ប្រេងឲ្យម៉ូយអស់​ ។
​ ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ហេីយព្យាយាមឱ្យគូភាគីសម្របសម្រួលគ្នា តែសម្រួលមិនត្រូវទេីបសមត្ថកិច្ចទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌដង្កោ​ ឲ្យចុះមកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក​ រង់ចាំដោះស្រាយគ្នានាពេលក្រោយ​ ៕​

​ ដោយ​ ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print