ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសហូរឈាមពេញខ្លួន បន្ទាប់ពីបេីករថយន្តToyotaស៊េរីចាស់មួយបាំងកន្លះទៅបុករថយន្តហុីយ៉ាន់ដាយប្រភេទរថយន្តស្ទួចពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៨ និង១០នាទីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងេីតហេតុបានឲ្យដឹងថា មុនកេីតហេតុគេឃេីញរថយន្តម៉ាក ហុីយ៉ាន់ដាយ ប្រភេទស្ទួច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3F-7826 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៥០ម៉ែត្រទិសដៅពីកេីតទៅលិចក្នុងយឺតៗនិងសុីញ៉ូស្ដាំផងដែរ ។ ខណៈពេលនោះស្រាប់តែមានបុរសម្នាក់បេីករថយន្តម៉ាក Toyota ស៊េរីចាស់មួយបាំងកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខ (រាជការ 1593 ) ធ្វេីដំណេីរស្របទិសគ្នាក្នុងល្បឿនលឿន និងមិនប្រយ័ត្នបានបុករថយន្តស្ទួចពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្ត Toyota មួយបាំងកន្លះរងការខូចខាតយ៉ាងដំណំ និងធ្វេីឲ្យតៃកុងរងរបួសហូរឈាមពេញខ្លួនប្រាណផងដែរ ។
ក្រោយកេីតហេតុ តៃកុងរថយន្តToyotaមួយបាំងកន្លះត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យដេីម្បីព្យាបាលរបួសទុករថយន្តនៅកន្លែងកេីតហេតុដេីម្បីឲ្យសាច់ញាតិបងប្អូនចុះមកសម្របសម្រួលជាមួយភាគីរថយន្តស្ទួច ។ ចុងក្រោយដោយមេីលស្ថានភាពជាក់ស្ដែងនិងមានការយោកយល់គ្នា ទេីបភាគីរថយន្តស្ទួចយល់ព្រមស្មេីគ្នាដោយយករថយន្តទៅជួសជុលរៀងៗខ្លួន ៕
ដោយ ៖ ភារ៉ា ដង្កោ