ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យតំណាង ចុះសួរសុខទុក កងកម្លាំងកំពុងសម្រាកព្យាបាលជំងឺ ចំនួន០២រូប ៖
១-ចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងសហការី ចុះសួរសុខទុក លោករវសេនីយ៍ឯក ប៊ួយ គឹមហេង នាយការិយាល័យនគរបាលបច្ចេកទេស មានជំងឺទឹកនោមផ្អែម (វះកាត់មេជេីង)កំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ។
*២-ចាត់ឲ្យលោករវសេនីយ៍ឯក ណា ចេ ស្នងការរងទទួលដឹកនាំការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជា និងសហការី ចុះសួរសុខទុក លោកវរសេនីយ៍ទោ រាជ ស៉ីដែន នាយររងការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជា កំពុងសម្រាកព្យាបាលជំងឺ រលៀកពោះវៀន ។ *
*ក្នុងឱកាសនោះដែរ ខ្ញុំបានចាត់ឲ្យតំណាងនាំយកអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នូវថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា៖*
*+អង្ករ០២បេ (២៥គីឡូ)*
*+ទឹកក្រូច០២កេស*
*+ទឹកសុទ្ធ០២កេស*
*+មី០២កេស*
*+ម៉ាស០៨ប្រអប់*
*សរុបថវិកាចំណាយទាំងអស់ចំនួន ១,៦៦៨,០០០ រៀល ៕
ដោយ៖ វណ្ណៈ