ប្រព័ន្ធការពារដែនអាកាសទំនើបបំភុតរបស់រុស្ស៊ីផលិតដោយក្រុមហ៊ុនAlmaz Altey គឺមីស៊ីលS-500ត្រូវបានដាក់ពង្រាយការពារ ដែនអាកាសរដ្ឋធានីមូស្គូ ទប់ស្កាត់រាល់ការវាយប្រហារណាមួយពីសត្រូវ។
សារព័ត៌មាន TASS បានដកស្រង់ប្រភពព័ត៌មានពីក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ប្រព័ន្ធការពារមីស៊ីល S-500 បានបញ្ជូនៅឲ្យកងពលការពារដែនអាកាសទីក្រុងមូស្គូ។ តាមច្បាប់ សកម្មភាពការពារដែនអាកាសនៃរដ្ឋធានីមូស្គូ គឺជាការទទួលខុសត្រូវនៃកម្លាមងកាពារដែនអាកាស។ តាមគម្រោងការប្រគល់ប្រព័ន្ធមីស៊ីលការពារ ទៅឲ្យកម្លាំងការពារដែនអាកាសដំណាក់កាលទីពីរគឺនៅពាក់កណ្តាលឆ្នាំ២០២២។
កាលពីពាក់កណ្តាលខែកញ្ញា នាយករដ្ឋមន្ត្រី Yuri Borisov បានបញជាក់ថា ប្រពួន្ធការពារដែនអាកាស S-500 Prometey ថ្មីបំផុតទើបតែបានបញ្ចប់ការធ្វើសមយុទ្ធយោធា។
មីស៊ីល S-500 ត្រូវបានច្រាវជ្រាវនឹងផលិតដំបូងគេនៅឆ្នាំ២០០៩ ដើម្បីជំនួស មីស៊ីល S-300, S-350 និង S-400។ មីស៊ីលS-500 គឺអាចតាមដានបានគោលដៅដល់ទៅ២០ ក្នុងពេលតែមួយហើយបានបាញ់កម្ទេចគោលដៅព្រមគ្នា ដោយមីស៊ីល ពី៥-១០ដើមនៅចម្ងាយចាប់ពី ៦០០គីឡូម៉ែត្រ និងយន្តហោះនៅចម្ងាយ ៥០០គីឡូម៉ែត្រ៕ដោយ៖ធីរីណា
រូបថត៖tienphong.nv.