ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ នេះ កម្ពុជានឹងទទួលបានវ៉ាក់សាំង Sinovac ចំនួន ២លានដូសបន្ថែមទៀត ដែលជាជំនួយដ៏ថ្លៃថ្លា របស់រដ្ឋាភិបាលនិងប្រជាជនចិនផ្តល់ ជូន រាជរដ្ឋាភិបាលកម្ពុជា តាតាមរយៈលោក វ៉ាងយី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែល លោក បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីពេលថ្មីៗ កន្លងទៅនេះ។ នេះបើយោងតាម ការបញ្ជាក់អោយដឹងពីលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល កាលពីម្សិលមុិញ ។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៣២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,០៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៧,០៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕
ដោយ៖ សិលា