លោក ឧត្តមសេនីយ៍ឯក​ ស​ ថេត បានអញ្ជេីញដឹកនាំកិច្ចប្រជុំ​ ដកពិសោធន៍​ ស្តីពីការ ចុះត្រួតពិនិត្យការងារជំនាញសំខាន់ៗដល់នាយនគរបាល !

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ២០២១​ លោក ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ​ ដកពិសោធន៍​ ស្តីពីការ ចុះត្រួតពិនិត្យការងារជំនាញសំខាន់ៗដូចជាការងារសេនាធិការ​ ការងារគ្រប់គ្រងបុគ្គលិក​ ការងារអត្តសញ្ញាណកម្ម​ ការងារបទល្មេីសផ្សេងៗ​ នៅតាមបណ្តាប៉ុស្តិ៍ទាំង១០៥​ ។

សូមបញ្ជាក់ថា, នៅក្នុងកិច្ចប្រជុំនេះដែរក៏មានការចូលរួមពីលោក​ លោកស្រីស្នងការរង​ ក្រុមជំនួយការ​ លោកស្រីនាយការិយាល័យរដ្ឋបាល​ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត​ ដែរ។ 

ជាកិច្ចចាប់ផ្តេីមលោកស្នងការរងទទួលផែនសេនាធិការ​ បានអានរបាយការណ៍អំពីការងារដែលបានអនុវត្តជូនដល់អង្គប្រជុំ​ ជាមួយនោះដែរក៏មានការចូលរួមរាយការណ៍​របស់លោកស្នងការរង​ ដែលបានចុះត្រួតពិនិត្យការងារផ្ទាល់​ ដោយបានលេីកឡេីងអំពីលទ្ធផល​ បញ្ហាប្រឈម​ ដំណោះស្រាយ​ តាមដាន​ និងផែនការដេីម្បីអនុវត្តបន្ត​ ។ 

ជាកិច្ចបញ្ចប់ លោកស្នងការបានធ្វេីការកោតសរសេីរដល់ការខិតខំបំពេញភារកិច្ចបានយ៉ាងល្អរបស់ក្រុមការងារ​ ជាមួយនោះដែរ លោកស្នងការបានផ្តល់មតិណែនាំល្អៗជាច្រេីនដល់លោក​ លោកស្រីស្នងការរង​ ដែលបានចុះដឹកនាំការងារមួយរយ:ពេលកន្លងមកនេះ​ ម្យ៉ាងវិញទៀត លោកស្នងការបានណែនាំដល់ក្រុមការងារខិតខំបន្ថែមក្នុងការបំពេញភារិកិច្ច​ ឱ្យបានកាន់តែល្អ​ ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់លេីការរៀបចំទីកន្លែងធ្វេីការ​ គ្រប់គ្រងឯកសារ​ ឱ្យបានល្អ​ និងមានរបៀប​ ក៏ដូចជាត្រូវយកចិត្តទុកដាក់ខ្ពស់លេីការបង្ការ​ ទប់ស្កាត់​ និងបង្ក្រាបបទល្មេីស​ ហេីយត្រូវផ្តល់សេវាទូទៅជូនប្រជាពលរដ្ឋឱ្យបានល្អ​ ៕

           

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print