បង្គា​និងបង្កងទឹកសាប​ប្រមាណ​ ៥០គីឡូក្រាមត្រូវមន្ត្រីក.ប.ប.​ រកឃេីញមានចាក់បញ្ចូលចាហួយ

ចែករំលែក៖

ភ្នំពេញ​៖​ ដោយមានការណែនាំពីលោក ផាន​ អូន​ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ទទួលបន្ទុកជាអគ្គនាយក​ នៃអគ្គនាយកដ្ឋាន​ ក.ប.ប.​ មន្ត្រីក.ប.ប.​ ប្រចាំសាខារាជធានីភ្នំពេញ​ កាលពីល្ងាចថ្ងៃទី១៣​ ខែតុលា​ ឆ្នាំ​២០២១​ បាននាំយករថយន្តពិសោធន៍ចល័តចុះទៅត្រួតពិនិត្យគុណភាពគ្រឿងសមុទ្រនៅផ្សារលក់គ្រឿងសមុទ្រ​ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ​៥៩​៨ (ផ្លូវត្រឡោកបែក)​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការនេះ​ មន្ត្រីជំនាញមិនបានរកឃេីញសារធាតុ Formaline លេីគ្រឿងសមុទ្រទាំងនោះឡេីយ​ តែបានរកឃេីញថបង្គា​និងបង្កងទឹកសាបចំនួន​  ៥០,៥០គីឡូក្រាម​ មានចាក់បញ្ចូលសារធាតុចាហួយដេីម្បីកេងប្រវ័ញ្ច​ទម្ងន់លេីប្រជាពលរដ្ឋជាអ្នកទិញយកទៅបរិភោគ។ 

ក្រោយពីបានត្រួតពិនិត្យឃេីញដូចនេះ​ មន្ត្រីជំនាញបានធ្វេីការពិន័យ​ និងណែនាំដល់ម្ចាស់អាជីវកម្មឱ្យឈប់ប្រព្រឹត្តល្មេីសនឹងច្បាប់៕

       

...

ដោយ​៖ អរុណ​រះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print