ប្រជាពលរដ្ឋចំនួន ៧០គ្រួសារ សរុប៧សង្កាត់ ទទួល​អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ចែករំលែក៖

ភ្នំពេញ​៖​ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង​ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ​ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនតាមរយៈលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៧០គ្រួសារ សរុប​៧សង្កាត់ ដោយក្នុងមួយសង្កាត់មានចំនួន១០គ្រួសារ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

នាឱកាសនោះ​ដែរ​ ដោយមានការអញ្ជើញចូលរួមពីលោកស្រី គឹម សុវណ្ណា សមាជិការរដ្ឋសភា និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌបឹងកេងកង លោកស្រី ស៊ុយ សែនសករាជ ប្រធានសមាគមន៍នារី និងជាភរិយាលោកអភិបាល លោកស្រី ស៊ិន រតនា អភិបាលរង និងជាអនុប្រធានសមាគមន៏នារី មន្ត្រីខណ្ឌ និង លោក-លោកស្រីចៅសង្កាត់ទាំង០៧ ។

ចំណែក​អំណោយរួមមាន៖​ អង្ករចំនួន ២៥គីឡូ ,មី ចំនួន ១កេស,ទឹកស៊ីអ៉ីវចំនួន ១យួរ​ ,ស្ករសរចំនួន ១កញ្ចប់​ ,ម៉ាសចំនួន ១កញ្ចប់​ ,ថ្នាំពេទ្យចំនួន ១កញ្ចប់។

ជាមួយគ្នានេះ​ សូមបងប្អូនបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា” ៣កុំ ៣ការពារ”៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print