តារាបង្ហាញម៉ូត១២រូប ទទួលបានជោគជ័យក្នុងពិព័រណ៍ម្ហូបអាហារអាស៊ាន

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មានក្រុមតារាបង្ហាញម៉ូតចំនួន១២រូបទទួលបានជោគជ័យក្នុងការចូលរួមបង្ហាញម៉ូតសម្លៀកបំពាក់ក្នុងកម្មវិធី”ពិព័រណ៍ម្ហូបអាហារអាស៊ាន”ដែលរៀបចំធ្វើឡើងដោយអង្គការស្នាមញញឹមនៃកុមារហៅកាត់ថាPSE។ សិល្បករចូលរួមបញ្ជាក់ថា ពិតជាមោទនភាពក្នុងការចូលរួមចំណែកជួយដល់សង្គមពិសេសការងារមនុស្សធម៌រួមជាមួយនឹងការលើកមុខមាត់សិល្បៈជាតិ។

ពិព័រណ៍ម្ហូបអាហារអាស៊ាន នឹងប្រព្រឹត្តទៅនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី១និងទី២ខែមេសាឆ្នាំ២០១៦ដែល រៀបចំឡើងក្នុងគោលបំណងស្វែងរកថវិការជួយកុមារនិងយុវជនក្រីក្រគ្មានលទ្ធភាពរៀនសូត្រនៅក្នុងប្រទេសកម្ពុជាជាង ៥០០០នាក់ អោយបាន ចូលរៀននិងមានជំនាញវិជ្ជាជីវ: មួយច្បាស់លាស់ សម្រាប់ចិញ្ចឹមជីវិត។កម្មវិធីខាងលើត្រូវបានគាំទ្រពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា ផងដែរ។ ក្រៅពីការបង្ហាញមុខម្ហូបក្នុងតំបន់អាស៊ាន ក៏មានការចូលរួមសម្តែងទស្សនីយភាពសិល្បៈពីក្រុមតារាសម្តែង តារាចម្រៀងកម្ពុជា និងសិល្បករមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ានចូលរួមបង្ហាញសមត្ថភាពផងដែរ។

​លោក លី ណូរ៉ា តារាបង្ហាញម៉ូតដែលបានចូលរួមក្នុងព្រឹត្តិការណ៍ខាងលើបានបង្ហាញពីក្តីរីករាយសាទរចំពោះការរួមរួមសាមគ្គីគ្នារវាងសិល្បករ ផលិតករ នៅកម្ពុជានិងបណ្តាប្រទេសជាសមាជិកអាស៊ាន ដែលបង្កើតឲ្យមានទស្សនីយភាពសិល្បៈប្លែកភ្នែកចំលែកអារម្មណ៍។ លោកបន្តថាវាមិនត្រឹមតែជាកម្មវិធីក្នុងគោលបំណងជំរុញលើកកម្ពស់និងផ្លាស់ប្តូបទពិសោធន៍របស់សមាជិកក្នុងតំបន់អាស៊ាន ប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្ហាញពីសាមគ្គីភាពរបស់ប្រជាជនខ្មែរ ក្នុងការចូលរួមចំណែកជួយដល់ការងារសង្គមទាំងការចំណាយពេលវេលា ទឹកចិត្ត និងថវិកាក្នុងការចូលរួម។ លោកបញ្ជាក់ថា ក្រុមតារាបង្ហាញម៉ូតPOP Models ដែលដឹកនាំដោយកញ្ញា សារ៉ា ទទួលបានការគាំទ្រច្រើនពីទស្សនិកជនពិសេសទទួលបានទាំងបណ្ណសសើរ និងពានកិត្តិយសក្នុងការចូលរួមព្រោះតែវាគឺជាកម្មវិធីស្ម័គ្រចិត្តដែលអ្នកផលិតកម្មវិធីនិងសិល្បករបានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្ត ដោយមិនគិតពីការនឿយហត់។​ លោកបន្តថា ថ្ងៃដំបូងនៃកម្មវិធីក្រុមតារាបង្ហាញម៉ូតបានបង្ហាញបណ្តាភ្ញៀវជាតិនិងអន្តរជាតិនូវ សម្លៀកបំពាក់ប្រពៃណីខ្មែរ ហើយសម្រាប់ថ្ងៃទី២គឺការបង្ហាញម៉ូតបែបសម័យទំនើបដែលឆ្លុះបញ្ចាំងពីប្រធានបទសម្បត្តិធម្មជាតិផងដែរ។

លោករំពឹងដែរថា កម្មវីធីនេះនឹងបន្តមានជាថ្មីលើទឹកដីកម្ពុជាដែលមិនមែនតែជាសកម្មភាពដើម្បីវប្បធម៌ សាមគ្គីភាពប៉ុណ្ណោះទេប៉ុន្តែវានឹងបង្ហាញពីសមានចិត្តចែករំលែង និងជួយគ្នាក្នុងសង្គមរស់នៅរបស់ប្រជាជនខ្មែរផងដែរ។

គួរបញ្ជាក់ដែរថា ក្រៅពីក្រុមតារាបង្ហាញម៉ូតនេះ កម្មវិធីខាងលើក៏មានការចូលរួមពីសំណាក់ តារាសម្តែង​ តារាចម្រៀង ក្រុមសិល្បករក្មេងៗកុមារកំព្រា ក្រុមឌីជេជាច្រើនផងដែរ៕

12919388_945556612230441_1629651040_o

12910977_945557925563643_1183009743_n

12946805_945556368897132_649707468_o

12922389_945556465563789_671709610_o

12472276_1524914794483169_510077829324866202_n

12939227_945557872230315_1657447191_n

12919531_945557892230313_1190982340_o

ដោយ៖ វឌ្ឍនា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print