លោកម៉ៅ ភិរុណអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយអាជីវករផ្សារបែកចានស្រុកអង្គស្នួល

ចែករំលែក៖

ខេត្តកណ្តាលៈនាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦ លោកម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងលោករស់ វណ្ណា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានគណៈពង្រឹងចុះជួយមូលដ្ឋានស្រុកអង្គស្នួល បានអញ្ជើញជាអធិបតីក្នុងវេទិកាជួបសំណេះសំណាលសួរសុខទុក្ខជាមួយអាជីវករផ្សារបែកចាន ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល។ ដោយមានការអញ្ជើញចូលរួមមានពីសំណាក់លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត, ក្រុមប្រឹក្សា គណៈអភិបាលស្រុកអង្គស្នួល, ក្រុមប្រឹក្សាឃុំបែកចាន គណៈកម្មាធិការផ្សារបែកចាន អាជីវករ និងប្រជាពលរដ្ឋផ្សារបែកចាន ចំនួន ១៧៥នាក់។

លោកម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានអោយដឹងថាការដែលលោកអញ្ជើញជាអធិបតីក្នុងវេទិកានាថ្ងៃនេះ គឺក្នុងគោលបំណងប្រមូលមតិយោបល់ និងព័ត៌មានពាក់ព័ន្ធនឹងផ្សារបែកចានឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរៀបចំជាសេចក្តីសម្រេចចិត្តមួយ ធ្វើឲ្យប្រសើរឡើងនូវផ្សារបែកចាន ដោយរក្សាបាននូវផលប្រយោជន៍ដល់បងប្អូនអាជីវករ និងអតិថិជនព្រមទាំងធ្វើឱ្យប្រសើរឡើងនូវបរិស្ថាន និងសោភ័ណ្ឌភាពផ្សារបែកចាននាពេលដ៏ខ្លីខាងមុខនេះ៕

image image image

ស្អាងជ័យ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print