ប្រធានគណ:កម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណ:កម្មការ​ ដើម្បីពិនិត្យទៅលើសេចក្តីព្រាងច្បាប់ចំនួនពីរ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋសភា​​ បានឱ្យដឹងថា​ លោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណ:កម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណ:កម្មការដើម្បីពិនិត្យទៅលើសេចក្តីព្រាងច្បាប់ចំនួនពីរ​។ ក្នុង​កិច្ចប្រជុំផ្ទៃក្នុងនេះដែរ​ បានធ្វើឡើង​នារសៀលថ្ងៃទី១៤ ខែតុលា​ ឆ្នាំ២០២១ នៅបន្ទប់ប្រជុំរបស់គណ:កម្មការទី៦​ នៃវិមានរដ្ឋសភា។

នៅក្នុង​សំណេរ​ហ្វេសប៊ុក​របស់​រដ្ឋសភា​ បានបញ្ជាក់បន្ថែមថា​ សេចក្តីព្រាងច្បាប់ចំនួនពីរ​រួមមាន​ ដូចខាងក្រោម​៖

១-សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ន នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣​ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ។

២-សេចក្តីព្រាងច្បាប់ស្តីពីកាតអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ​ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print