លោក ឈា ប៊ុនរិទ្ធ ដឹកនាំក្រុមការងារបូមទឹកសង្គ្រោះស្រូវវស្សាជួបគ្រោះរាំងស្ងួត

ចែករំលែក៖

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០១៥ នេះ ក្រុមការងារនាយកដ្ឋានធារាសាស្ត្រកសិកម្ម ដឹកនាំដោយលោក ឈា ប៊ុនរិទ្ធ បានសហការជាមួយមន្ទីរធនធានទឹកខេត្តបាត់ដំបង ចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវវស្សាជួបគ្រោះរាំងស្ងួតជាង ៣ពាន់ហិកតា ក្នុងស្រុកថ្មគោល និងស្រុកបវេល ខេត្តបាត់ដំបង។ នៅក្នុងជំហានដំបូងនៃកិច្ចអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវខាងលើ ក្រុមការងារបានប្រើប្រាស់ម៉ាស៊ីនបូមទឹក 65 សេស ចំនួន ០៤ គ្រឿង លើ ០២ ទីតាំង ដោយទីតាំងទី1 ចំនួន ០២គ្រឿង ស្ថិតក្នុងឃុំខ្នាចរមាស ស្រុកបវេល សម្រាប់បូមយកទឹកពីប្រព័ន្ធប្រឡាយបវេល ទម្លាក់ចូលប្រឡាយលេខ១ មានប្រវែង ២៤km ដើម្បីនាំទឹកមកស្រោចស្រពស្រូវ សរុបចំនួន ២៥០០ហិកតា ក្នុងឃុំបន្សាយត្រែង, គោកឃ្មុំ និងឃុំអូរតាគី ស្រុកថ្មគោល និងទីតាំងទី២ ចំនួន ០២ គ្រឿងទៀត ស្ថិតក្នុងឃុំព្រៃខ្ពស់ ស្រុកបវេល សម្រាប់បូមទឹកពីស្ទឹងបវេលទម្លាក់ចូលប្រឡាយអូរជីក មានប្រវែង ០៦km ដើម្បីនាំទឹកមកស្រោចស្រពស្រូវ សរុបចំនួន ៧០០ហិកតា ក្នុងឃុំព្រៃខ្ពស់ និងឃុំល្វា ស្រុកបវេល។

20150721-103445.jpg

20150721-103449.jpg

20150721-103457.jpg

20150721-103502.jpg

20150721-103505.jpg

20150721-103454.jpg

...

20150721-103509.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print