លោករដ្ឋមន្ត្រីលឹម គានហោ នាំយកទៀនវស្សា​និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា​​ក្នុង​វត្តប្រាសាទគោកបេង

ចែករំលែក៖

ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹក និងឧតុនិយម និងលោកស្រី ព្រមទាំងប្រតិភូក្រុមការងារ​បាននាំយកទៀនវស្សា ទេយ្យទាន ព្រមទាំងបច្ច័យ​ ក៏ដូចជាគ្រឿងឧបភោគ បរិភោគទៅប្រគេនព្រះសង្ឃគង់ចាំ​ព្រះ​វស្សា​ក្នុងវត្តប្រាសាទគោកបេង ស្ថិតក្នុងសង្កាត់កំពង់ប្រណា ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ លោកចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម​បាន​ឲ្យដឹងថា ទៀនវស្សា​ ទេយ្យទាននិងគ្រឿងឧបភោគបរិភោគដែលលោករដ្ឋមន្ត្រីបានប្រគេនព្រះ​សង្ឃ​គង់ចាំព្រះវស្សាក្នុងវត្តប្រាសាទគោកបេង រួមមានអង្ករ មី ទឹកបរិសុទ្ធ ប្រេងម៉ាស៊ុត ទឹកត្រី ទឹកស៊ីអីវ និងថវិកាមួយចំនួនទៀត។ បន្ទាប់ពីលោករដ្ឋមន្ត្រី​បានប្រគេនទៀនវស្សាដល់វត្តខាងលើនេះរួច លោករដ្ឋមន្ត្រីក៏បានបន្តដំណើរ​បេសកកម្ម​ចុះពិនិត្យមើលស្ថានភាពទឹកសម្រាប់ជាមធ្យោបាយ​បង្កបង្កើនផលរបស់ប្រជាកសិករ នៅក្នុងខេត្តព្រះវិហារ និងខេត្តមួយចំនួនទៀត ។ គួររំលឹកថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ លោករដ្ឋមន្ត្រីបានចុះពិនិត្យដោយផ្ទាល់ទៅលើការអន្តរាគមន៍​ប៉ុមទឹកសង្គ្រោះស្រូវវស្សាជូនប្រជាពល​រដ្ឋដែលក្រុមការងារតាមបណ្តាមន្ទីរធនធានទឹក និងឧតុនិយមរាជធានី ខេត្តកំពុងចុះអន្តរាគមន៍នោះ ៕ សុខ ខេមរ៉ា

bphol-48

bphol-115

bphol-212

...

bphol-311

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print