ក្រសួង ស្ថាប័ន ៥៦ ដឹកនាំប្រតិភូ ចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញាណក្ខន្ធ ព្រះ ករុណាព្រះបាទសម្ដេច ព្រះនរោត្ដមសីហនុ ព្រះបរមរតនកោដ្ឋ នៅវិមានព្រះបរមរូប

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១  ថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ន សរុប ៥៦ នឹងអញ្ជើញដឹកនាំប្រតិភូចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ  នៅវិមានព្រះបរមរូប វិមានឯករាជ ។ 

       បើតាមការបញ្ជាក់ពីគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យដឹងថា ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរបរតនកោដ្ឋ គម្រប់ខួប ៩ឆ្នាំ នឹងប្រារព្ធធ្វើនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅមានព្រះរម្យរូប មណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ចាប់ពីវេលាម៉ោង ០៧:០០នាទី ដល់ម៉ោង ០៩:៤៥នាទីព្រឹក។

      គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បញ្ជាក់ថា ឆ្នាំនេះ ស្ថាប័នកំពូលនិង ក្រសួងស្ថាប័ននានា ត្រូវបានអញ្ជើញឱ្យចូលរួម ហើយពិធីនេះនឹងប្រព្រឹត្តទៅដោយអនុវត្តតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការការពាររបស់ក្រសួងសុខាភិបាលដើម្បី ទប់ស្កាត់ជំងឺកូវីដ-១៩ ដោយត្រូវពាក់ម៉ាស់ ធ្វើការវាស់កម្ដៅ និងរក្សាគម្លាតសុវត្ថិភាព។

     សូមរំលឹកដែរថា៖ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ព្រះអង្គបានប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័កព.ស ២៤៦៥ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ហើយព្រះអង្គបានយាងចូលព្រះទិវង្គត កាលពីថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នាទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

       ទិវាដ៏សែនអាឡោះអាល័យនេះជាគម្រប់ខួប ៩ ព្រះវស្សានៃការយាងសោយទីវង្គតរបស់ព្រះអង្គ។ ប្រជានុរាស្ត្រជាកូនចៅ ចៅ ទួត ចងចាំជានិច្ចនូវស្នាព្រះហស្ថដ៏ឧត្តុងឧត្តមរបស់ព្រះអង្គ ពិសេសគឺព្រះរាជកិច្ចទាម ទារឯករាជ្យ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕

  

...

ដោយ ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print